ហាងឆេងមាសធ្លាក់ថ្លៃដល់កម្រិតទាបខ្លាំងនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបានធ្លាក់ចុះជិតកម្រិតទាបរយៈពេល១ខែនៅថ្ងៃព្រហស្បតិ៍នេះ ខណៈអ្នកវិនិយោគត្រៀមខ្លួនរង់ចាំទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិកដែលនឹងអាចកំណត់ការសម្រេចចិត្តលើអត្រាការប្រាក់នាពេលខាងមុខរបស់ធនាគារ Federal Reserve ។

មាស Spot Gold មានស្ថិរភាពនៅតម្លៃ១៩១៦,១៩ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0123 GMT។ ចំណែក តម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១% មកនៅត្រឹម១៩៤៨,៩០ដុល្លារក្នុងមួយអោន។

ប្រទេសចិនបានធ្លាក់ចូលទៅក្នុងបរិត្តផរណានៅក្នុងខែកក្កដា ខណៈប្រទេសនេះពិបាកធ្វើឱ្យតម្រូវការស្ទុះងើបឡើងវិញ និងសម្ពាធដែលបានរួមរឹតទៅលើទីក្រុងប៉េកាំងឱ្យបញ្ចេញនូវគោលនយោបាយជំរុញដោយផ្ទាល់បន្ថែមទៀត។

ទិន្នន័យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាមេរិក (CPI) ដែលនឹងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញពីអតិផរណាកើនឡើងបន្តិចក្នុងខែកក្កដា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នផលរតនាគាររបស់សហរដ្ឋអាមេរិកនឹងធ្លាក់ចុះនៅរយៈពេលប៉ុន្មានខែខាងមុខនេះ ទោះបីជាមានសញ្ញាច្បាស់លាស់ថា ធនាគារ Fed មានការស្ទាក់ស្ទើរក្នុងការពិចារណាកាត់បន្ថយអត្រាការប្រាក់នៅពេលណាមួយឆាប់ៗនេះយ៉ាងណាក្តី។ នេះបើយោងតាមអ្នកយុទ្ធសាស្រ្តខាងសញ្ញាប័ណ្ណដែលត្រូវបានស្ទង់មតិដោយសារពត៌មាន Reuters។

អត្រាកម្ចីទិញផ្ទះជាមធ្យមរយៈពេល៣០ឆ្នាំរបស់សហរដ្ឋអាមេរិកបានហក់ឡើងដល់កំពូលរយៈពេល៩ខែកាលពីថ្ងៃពុធ ហើយបានឈានដល់អត្រាខ្ពស់បំផុតទី២ គិតចាប់តាំងពីឆ្នាំ២០០១ ដោយសារអត្រាការប្រាក់បានប្រតិកម្មយ៉ាងខ្លាំងចំពោះការទម្លាក់ចំណាត់ថ្នាក់លើបំណុលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here