តម្លៃហាងឆេងមាសងើបឡើងថ្លៃ ខណៈប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃនៅថ្ងៃចន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីកំណើនការងាររបស់សហរដ្ឋអាមេរិកដ៏យឺតជាងការរំពឹងទុក បានធ្វើឱ្យប្រាក់ដុល្លារ និងទិន្នផលសញ្ញាប័ណ្ណធ្លាក់ថ្លៃពីកម្រិតដ៏ខ្ពស់នាពេលថ្មីៗនេះ។

ទន្ទឹមគ្នានេះ ក្រុមអ្នកវិនិយោគក៏កំពុងរង់ចាំអ៊ុតមើលទិន្នន័យអតិផរណាអាមេរិកនៅសប្តាហ៍នេះ ដែលអាចជះឥទ្ធិពលទៅលើផ្លូវគោលនយោបាយនៃអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed)ផងដែរ។

តម្លៃមាស Spot Gold មានស្ថិរភាពនៅត្រឹម១៩៤២,៣៣ដុល្លារ ក្នុងមួយអោននៅត្រឹមម៉ោង 0130 GMT។ ចំណែកឯ  មាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើងថ្លៃ០,១% រហូតដល់១៩៧៧,២០ដុល្លារក្នុងមួយអោន។

សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃ ហើយទិន្នផលរតនាគាររយៈពេល១០ឆ្នាំបានធ្លាក់ចុះពីកម្រិតខ្ពស់កាលពីខែវិច្ឆិកា បន្ទាប់ពីរបាយការណ៍របស់ក្រសួងការងារអាមេរិកកាលពីថ្ងៃសុក្របានបង្ហាញថា ប្រទេសនេះបានបង្កើតការងារបន្ថែមតិចជាងការរំពឹងទុកនៅក្នុងខែកក្កដា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើសពីនេះ ទិន្នន័យស្តីពីតម្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាមេរិកដែលនឹងត្រូវចេញផ្សាយនៅថ្ងៃពុធនឹងផ្តោតលើការវាយតម្លៃថា តើធនាគារកណ្តាលអាមេរិកត្រូវដំឡើងអត្រាការប្រាក់បន្ថែមទៀតដើម្បីកាត់បន្ថយអតិផរណាឬយ៉ាងណា៕

LEAVE A REPLY

Please enter your comment!
Please enter your name here