ប្រតិបត្តិការតាមប្រព័ន្ឋបាគងកើនឡើងដល់ទឹកប្រាក់ជាង១១ពាន់លានដុល្លារនៅឆមាសទី១

        ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ យោងតាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា​ នៅឆមាសទី១ ឆ្នាំ២០២៣នេះ ប្រព័ន្ធបាគងមានសមាជិកសរុបចំនួន៧០ស្ថាប័ន។

ក្នុងចំណោមនោះមានសមាជិកចំនួន៤៩ស្ថាប័ន កំពុងដំណើរការជាផ្លូវការ ខណៈការប្រើប្រាស់បាគងជាប្រាក់រៀល និងប្រាក់ដុល្លារមានជាង១១ពាន់លានដុល្លារ នៃប្រតិបត្តិការចំនួន​៤៤.៥លានប្រតិបត្តិការ។

ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ប្រព័ន្ធបាគង មានប្រតិបត្តិការជាប្រាក់រៀល សរុបចំនួន១១.៥៩លាន ប្រតិបត្តិការកើនឡើង ៤.៧ដង គិតជាទឹកប្រាក់សរុបចំនួន១២.២៤ទ្រីលានរៀល (ឬស្មើជាង ២៩៨០លានដុល្លារ) កើនឡើង១.៨ដង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែកប្រតិបត្តិការ ជាប្រាក់ដុល្លារអាមេរិកចំនួន២១.៣២លានប្រតិបត្តិការ បានកើនឡើង១.៦ដង គិតជាទឹកប្រាក់សរុបចំនួន ៨.៧០ ប៊ីលានដុល្លារអាមេរិក កើនឡើង៨៣.០២%។

លោកស្រីជា សិរី ធ្លាប់​បានបញ្ជាក់ឲ្យដឹងថា ការប្រើប្រាស់ប្រព័ន្ធបាគង ដោយផ្ទាល់មានចំនួនជិត៦០ម៉ឺននាក់ ក្នុងនោះអ្នកប្រើប្រាស់ដោយប្រយោល (ប្រើប្រាស់តាមប្រព័ន្ធធនាគារផ្សេងៗ) មានជាង ១០លានគណនី និងចំនួននាក់ប្រើប្រាស់មានប្រមាណ៧ ទៅ៨លាននាក់នៅកម្ពុជា។

ក្រៅពីការប្រើប្រាស់ប្រព័ន្ធបាគង ការប្រើប្រាស់ប្រព័ន្ធ KHQR Code ក៏មានសន្ទុះកើនឡើងផងដែរ។ ក្នុងនោះគិតត្រឹមខែមេសា ឆ្នាំ២០២៣ ប្រព័ន្ធ KHQR Code មានចំនួនអ្នកប្រតិបត្តិការប្រមាណជាង៣៨ម៉ឺនប្រត្តិការ និងមានទឹកប្រាក់ចំនួន៦១លានដុល្លារ ក្នុងនោះការទូទាត់ជាប្រាក់រៀល មានប្រមាណ៩៧ប៊ីលានរៀល ឬស្មើនឹង២៣លានដុល្លារ ចំណែកការទូរទាត់ជាប្រាក់ដុល្លារ មានទំហំ៣៨លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here