ហាងឆេងមាសប្រឈមមុខនឹងការខាតបង់ប្រចាំសប្តាហ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: មាសប្រឈមនឹងការធ្លាក់ថ្លៃប្រចាំសប្តាហ៍នេះ ខណៈអ្នកវិនិយោគរង់ចាំអ៊ុតមើលរបាយការណ៍ការងាររបស់សហរដ្ឋអាមេរិក បន្ទាប់ពីទិន្នន័យសេដ្ឋកិច្ចដ៏រឹងមាំនៅសប្តាហ៍នេះបានជំរុញឱ្យទិន្នផលរតនាគារងើបឡើងដល់កម្រិតខ្ពស់។

តម្លៃមាស Spot Gold បានងើបឡើង០,១% ដល់១៩៣៦,១៥ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0138 GMT ខណៈមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើងថ្លៃ០,២% ដល់១៩៧១,៧០ដុល្លារក្នុងមួយអោន។

តម្លៃមាសបានធ្លាក់ចុះជាង១% មកទល់ពេលនេះក្នុងសប្តាហ៍នេះ ដោយបានធ្លាក់ចុះដល់កម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី១១ ខែកក្កដា ក្នុងវគ្គជួញដូរចុងក្រោយ។

ទិន្នផលរតនាគាររយៈពេលវែងរបស់
សហរដ្ឋអាមេរិកបានហក់ឡើងដល់កម្រិតខ្ពស់បំផុត គិតចាប់តាំងពីខែវិច្ឆិកា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បន្ទាប់ពីទិន្នន័យសេដ្ឋកិច្ចផ្សេងទៀតបានចង្អុលបង្ហាញពីការថយចុះនៃអតិផរណា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការកើនឡើងនៃទិន្នផលមូលបត្របំណុល(Bond yields)កាត់បន្ថយភាពទាក់ទាញរបស់មាស ដែលមិនអាចផ្តល់អត្រាការប្រាក់បាន។

យោងតាមទិន្នន័យចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា ចំនួនជនជាតិអាមេរិកដែលបានដាក់ពាក្យបណ្តឹងថ្មីសម្រាប់ទទួលអត្ថប្រយោជន៍ពីភាពអត់ការងារធ្វើបានកើនឡើងបន្តិចកាលពីសប្តាហ៍មុន ខណៈការបញ្ឈប់ការងារបានធ្លាក់ចុះដល់កម្រិតទាបរយៈពេល១១ខែក្នុងខែកក្កដា៕

LEAVE A REPLY

Please enter your comment!
Please enter your name here