ដោយ៖ សាវុធ
ភ្នំពេញ៖ ប្រាក់ដុល្លារអាមេរិកបានចុះខ្សោយក្នុងរយៈពេលការតំណែងរបស់ប្រធានាធិបតីដូណាល់ត្រាំ។ ការកាត់បន្ថយពន្ធ ឱនភាពពាណិជ្ជកម្មច្រើនជាងមុន និងការកាត់បន្ថយអត្រាការប្រាក់ជាច្រើនពីធនាគារកណ្តាលបានជំរុញឱ្យប្រាក់ដុល្លារធ្លាក់ចុះទាប។
ប៉ុន្តែទោះបីជាលោក Trump ចាញ់លោក Joe Biden ក៏ដោយក៏ប្រាក់ដុល្លារអាចនឹងមិនស្ទុះងើបឡើងវិញភ្លាមៗនោះដែរ។
រដ្ឋបាលរបស់ Biden ទំនងជានឹងជំរុញឱ្យមាន កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចកាន់តែច្រើន សម្រាប់អ្នកប្រើប្រាស់ និងអាជីវកម្មខ្នាតតូច ដោយសារតែការរីករាលដាលនៃជំងឺ Covid-19។
ការចំណាយនេះអាចនឹងធ្វើឱ្យប្រាក់ដុល្លារចុះខ្សោយបន្តិចបន្តួច ឬរក្សាតម្លៃឱ្យនៅដដែល។
លោក Biden ក៏អាចជំរុញការចំណាយច្រើនរបស់រដ្ឋាភិបាលទៅលើហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងកម្មវិធីថាមពលបៃតងផ្សេងទៀត។
លោក Lukman Otunuga អ្នកវិភាគស្រាវជ្រាវជាន់ខ្ពស់នៅក្រុមហ៊ុន FXTM បាននិយាយថា “លទ្ធផលនៃរលកខៀវ អាចមានលក្ខណៈអវិជ្ជមានសម្រាប់ប្រាក់ដុល្លារ ដោយសារតែកញ្ចប់ជំរុញកាន់តែធំឡើង ដោយគណបក្សប្រជាធិបតេយ្យក្នុងការដាក់សម្ពាធអតិផរណា”។
ទោះយ៉ាងណា អ្នកជំនាញរូបិយវត្ថុមួយចំនួននិយាយថា វាអាចមានលទ្ធភាពនៃ “ភាពល្អប្រសើរ” ដែលអាចបង្កើនតម្លៃប្រាក់ដុល្លារ ប្រសិនបើលោក Biden ឈ្នះការបោះឆ្នោត ហើយលោកនឹងស្តារគោលនយោបាយពាណិជ្ជកម្មឱ្យមានភាពឡើងវិញ។
លោក Biden ទំនងនឹងកាន់ជំហរទន់ភ្លន់លើពន្ធគយជាមួយសម្ព័ន្ធមិត្តដូចជាអឺរ៉ុប ម៉ិចស៊ិកូ និងកាណាដា នោះនឹងល្អសម្រាប់ប្រាក់ដុល្លារ៕