ផ្សារហ៊ុននៅតំបន់អាសុីធ្លាក់ថ្លៃ ខណៈប្រេងឆៅកំពុងជួញដូរក្នុងតម្លៃខ្ពស់បំផុតនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
ហុងកុង:
ផ្សារហ៊ុននៅតំបន់អាស៊ីធ្លាក់ថ្លៃ ខណៈទិន្នផលរតនាគារសហរដ្ឋអាមេរិកបានធ្លាក់ចុះនៅថ្ងៃពុធនេះ បន្ទាប់ពីទីភ្នាក់ងារវាយតម្លៃ Fitch បានបន្ទាបនូវចំណាត់ថ្នាក់ឥណទានរបស់សហរដ្ឋអាមេរិកដោយមិននឹកស្មានដល់។

សន្ទស្សន៍ ភាគហ៊ុនអាស៊ី ប៉ាស៊ីហ្វិក ដ៏ទូលំទូលាយរបស់ក្រុមហ៊ុន MSCIបានធ្លាក់ថ្លៃ០,៥ភាគរយ។ ផ្សារហ៊ុន Nikkei របស់ជប៉ុនបានធ្លាក់ថ្លៃ១,២ភាគរយ ខណៈដែលភាគហ៊ុនអូស្ត្រាលីធ្លាក់ថ្លៃ០,៥ភាគរយ។

ចំណែក សន្ទស្សន៍ផ្សារហ៊ុនគោលរបស់ចិនដីគោក China’s Mainland benchmark និងសន្ទស្សន៍ផ្សារហ៊ុនហុងកុងបានធ្លាក់ថ្លៃអស់០,៣ភាគរយ និង០,៥ភាគរយរៀងៗគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុននៅតំបន់អាស៊ីក៏ត្រូវបានថ្លឹងថ្លែងផងដែរ ដោយសារការធ្លាក់ថ្លៃក្នុងការជួញដូរនៅសង្កាត់ផ្សារហ៊ុន Wall Street ពេញមួយយប់។ ជាក់ស្តែង ភាគហ៊ុនរបស់សហរដ្ឋអាមេរិក S&P 500 e-minis បានធ្លាក់ថ្លៃអស់០,២ភាគរយនៅថ្ងៃពុធនេះ។

លើសពីនេះទៀត ទិន្នផលរតនាគាររបស់សហរដ្ឋអាមេរិករយៈពេល១០ឆ្នាំ (U.S. 10-year Treasury yields) បានធ្លាក់ចុះប្រហែល២ចំណុចមូលដ្ឋានដល់៤,០២៥ភាគរយនៅក្នុងទីក្រុងតូក្យូ។

បន្ថែមពីលើនោះ តម្លៃប្រេងបានកើនឡើងនៅថ្ងៃពុធនេះ ដោយបានជួញដូរនៅជិតកម្រិតខ្ពស់បំផុតចាប់តាំងពីខែមេសា។ តម្លៃប្រេងឆៅ West Texas Intermediate crude futures បានកើនឡើង១ភាគរយដល់៨២,១៨ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅ Brent បានកើនឡើងដល់៨៥,៧៣ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here