ផ្សារហ៊ុននៅតំបន់អាសុីធ្លាក់ថ្លៃ ខណៈប្រាក់យ៉េនងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃ ហើយប្រាក់យ៉េនបានបន្តងើបឡើងថ្លៃយ៉ាងខ្លាំង នៅថ្ងៃសុក្រនេះ ជាមួយនឹងការរំពឹងទុកថា ធនាគារកណ្តាលជប៉ុនអាចចាត់វិធានការតូចមួយទៀតឆ្ពោះទៅរុះរើគោលនយោបាយជំរុញដ៏ងាយស្រួលបំផុតរបស់ខ្លួន។

ប្រាក់យ៉េនបានងើបឡើងថ្លៃប្រហែល០,៥% មកនៅ១៣៨,៨៣យ៉េនក្នុងមួយដុល្លារ ក្នុងការជួញដូរដំបូង ដែលត្រូវបានជួយជំរុញដោយតម្លៃទំនិញប្រើប្រាស់នៅទីក្រុងតូក្យូកើនឡើងជាងការរំពឹងទុកបន្តិច។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ធំបំផុតរបស់ក្រុមហ៊ុនMSCIនៅក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃ០,៤ភាគរយ។ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃ១,៤ភាគរយ ទោះបីជាភាគហ៊ុនធនាគារនានាបានហក់ឡើងថ្លៃដល់កម្រិតខ្ពស់រយៈពេល៨ឆ្នាំយ៉ាងណាក្តី។

កាលពីថ្ងៃព្រហស្បតិ៍ ធនាគារកណ្តាលអឺរ៉ុប (ECB) បានដំឡើងអត្រាការប្រាក់ចំនួន២៥ពិន្ទុមូលដ្ឋាន ដូចការរំពឹងទុក ប៉ុន្តែលោកស្រី Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប បានធ្វើឱ្យប្រាក់អឺរ៉ូធ្លាក់ថ្លៃ ជាមួយនឹងការនិយាយអំពីការផ្អាកដំឡើងអត្រាការប្រាក់នៅខែកញ្ញា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីថ្ងៃពុធ ធនាគារកណ្តាលអាមេរិកក៏បានដំឡើងអត្រាការប្រាក់ចំនួន២៥ពិន្ទុមូលដ្ឋានផងដែរ ហើយលោក Jerome Powell ប្រធានធនាគារនេះ បានលើកទឹកចិត្តដល់អ្នកវិនិយោគ ដោយលោកបានអះអាងថា បុគ្គលិករបស់ធនាគារកណ្តាលលែងព្យាករណ៍ពីវិបត្តិសេដ្ឋកិច្ចទៀតហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here