ហានិភ័យកំពុងកើនឡើងសម្រាប់ក្រុមហ៊ុនលោកខាងលិច ដែលមិនទាន់ដកខ្លូនចេញពីរុស្ស៊ី

ដោយៈ តែម សុខុម

ក្រុងឡុងដ៍: នៅពេលរុស្ស៊ី ចាប់ផ្តើមបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន ពេញទំហឹងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុនលោកខាងលិច មួយចំនួនបានចាកចេញពីប្រទេសរុស្ស៊ី ដើម្បីបង្ហាញការតវ៉ាប្រឆាំងរុស្ស៊ី។

ទោះជាយ៉ាងណា ក្រុមហ៊ុនធំៗបំផុតមួយចំនួនរបស់ពិភពលោករួមទាំងក្រុមហ៊ុនផលិតទឹកដោះគោ Nestlé ក្រុមហ៊ុនផលិតស្រាបៀរ Heineken និងក្រុមហ៊ុនផលិតអាហារសម្រន់ Mondelez ផងដែរនៅតែរក្សាទុកប្រតិបត្តិការក្នុងប្រទេសរុស្ស៊ី រហូតមកទល់ពេលនេះ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃពុធ ទី២៦ កក្កដា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

A production line in the Danone dairy factory in Lyubuchany, Russia, pictured in April 2016

រយៈពេលជាងមួយឆ្នាំក្រោយមក ក្រុមហ៊ុននានាដែលជ្រើសរើសបន្តនៅក្នុងប្រទេសរុស្ស៊ី គឺធ្លាក់ចូលក្នុងស្ថានភាពកាន់តែអាក្រក់ទៅៗ ដោយការចាកចេញពីប្រទេសរុស្ស៊ី ធ្វើឱ្យក្រុមហ៊ុនទាំងនេះប្រឈមការខាតបង់កាន់តែធ្ងន់ និងកាន់តែមានភាពស្មុគស្មាញ ខណៈការនៅបន្តគឺកាន់តែមានហានិភ័យ។ នេះមានន័យថា ចង់នៅបន្តក៏ពិបាក ហើយចង់ចាកចេញក៏ពិបាក។

វិមានក្រឹមឡាំង កំពុងបង្កការលំបាកកាន់តែខ្លាំងឡើង សម្រាប់បណ្ដាក្រុមហ៊ុនលោកខាងលិច នៅក្នុងការលក់ចេញនូវទ្រព្យសកម្មរបស់ខ្លួនក្នុងប្រទេសរុស្ស៊ី ហើយបានដាក់ការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ និងពន្ធធ្ងន់ក នៅពេលក្រុមហ៊ុនទាំងនេះ លក់ចេញនូវទ្រព្យសកម្ម។

Nescafé coffee, produced by Nestlé, in a store in Moscow in March 2022

លោកស្រី Maria Shagina អ្នកជំនាញផ្នែកទណ្ឌកម្មនៅវិទ្យាស្ថានអន្តរជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រ (International Institute for Strategic Studies) បានប្រាប់សារព័ត៌មាន CNN ថា “ឱកាសចាកចេញពីប្រទេសរុស្ស៊ី គឺស្ទើរតែត្រូវបានបិទ។ ពេលនេះក្រុមហ៊ុនលោកខាងលិចនានា កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក”៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here