តម្លៃផ្សារហ៊ុននៅតំបន់អាសុីងើបឡើងថ្លៃ ខណៈប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃ នៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
ស៊ីដនី: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ ហើយប្រាក់ដុល្លារធ្លាក់ថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ ទោះបីជាធនាគារកណ្តាលអឺរ៉ុប និងជប៉ុនអាចបង្កហានិភ័យសម្រាប់ទីផ្សារជាមួយនឹងការសម្រេចចិត្តលើអត្រាការប្រាក់ផ្ទាល់ខ្លួនរបស់ពួកគេយ៉ាងណាក្តី។

ផ្សារហ៊ុន S&P 500 futures បានងើបឡើង០,២% ខណៈផ្សារហ៊ុន Nasdaq futures បានងើបឡើង០,៥% ដែលត្រូវបានជួយជំរុញដោយការងើបឡើងថ្លៃ៦,៨%របស់ភាគហ៊ុន Meta Platforms ។

ក្រុមហ៊ុនមេរបស់ Facebook បានរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃប្រាក់ចំណូលរបស់ខ្លួនពីការផ្សាយពាណិជ្ជកម្ម ដែលឈានដល់គោលដៅ Wall Street ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅតំបន់អាស៊ី សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយបំផុតរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើង១,២ភាគរយ ស្របពេលមានក្តីសង្ឃឹមថា វដ្តនៃការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកអាចនឹងចប់ហើយនៅពេលនេះ។ ផ្សារហ៊ុន Nikkei របស់ជប៉ុនស្ថិតនៅទ្រឹង។

ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវរបស់ប្រទេសចិនបានងើបឡើង០,៦ភាគរយខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,៥ភាគរយ។

តម្លៃប្រាក់ដុល្លារអាមេរិកបានបន្តរងសម្ពាធនៅតំបន់អាស៊ី ដោយសន្ទស្សន៍ប្រាក់ដុល្លារបានធ្លាក់ថ្លៃ០,៤ភាគរយ ធៀបនឹងកញ្ចប់រូបិយប័ណ្ណសំខាន់ៗមកនៅត្រឹម១០០,៧៣ពិន្ទុ។ ប្រាក់យ៉េនបានងើបឡើងថ្លៃ០,៥ភាគរយនៅថ្ងៃព្រហស្បតិ៍នេះរហូតដល់១៣៩,៥១យ៉េន ក្នុងមួយដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here