តម្លៃហាងឆេងមាសនៅតំបន់អាសុីឡើងថ្លៃខ្ពស់ខ្លាំងនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបានស្ថិតនៅជិតកម្រិតខ្ពស់បំផុត នៅក្នុងការជួញដូរនៅតំបន់អាស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីធនាគារកណ្តាលសហរដ្ឋអាមេរិក(Fed) បានផ្តល់នូវការដំឡើងអត្រាការប្រាក់ ដូចដែលគេបានរំពឹងទុកយ៉ាងទូលំទូលាយ។

មាស Spot Gold បានងើបឡើងថ្លៃ០,២% ដល់១៩៧៥,០៥ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0114 GMT ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីថ្ងៃទី២០ ខែកក្កដា។ ចំណែក មាសរបស់សហរដ្ឋអាមេរិកU.S. gold futures ក៏បានងើបឡើងថ្លៃ០,២% ដល់១៩៧៤,៧០ដុល្លារក្នុងមួយអោនផងដែរ។

ធនាគារកណ្តាលអាមេរិកបានដំឡើងអត្រាការប្រាក់ចំនួន០,២៥% កាលពីថ្ងៃពុធ ដោយកំណត់អត្រាការប្រាក់គោលពេញក្នុងជួរ៥,២៥%ទៅ៥,៥០% ហើយធនាគារគូសបញ្ជាក់ថា ការដំឡើងការប្រាក់ចំនួន២៥ពិន្ទុមូលដ្ឋាន ផ្សេងទៀតអាចធ្វើទៅបាននៅក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមគ្នានេះ តម្លៃប្រាក់ដុល្លារ និងទិន្នផលរតនាគារសហរដ្ឋអាមេរិកបានងើបឡើងនៅថ្ងៃនេះ បន្ទាប់ពីបានធ្លាក់ថ្លៃកាលពីថ្ងៃពុធ ដោយបានកំណត់ការកើនឡើងនៃតម្លៃមាស។

ការផ្តោតអារម្មណ៍ក៏ផ្លាស់ប្តូរទៅរកការសម្រេចចិត្តគោលនយោបាយពីធនាគារកណ្តាលអឺរ៉ុប(ECB) និងធនាគារជប៉ុន(BOJ) ដែលនឹងត្រូវចេញផ្សាយក្នុងសប្តាហ៍នេះ ដោយធនាគារ ECB ត្រូវបានគេរំពឹងថា នឹងដំឡើងអត្រាការប្រាក់ជាលើកទី៩នៅថ្ងៃព្រហស្បតិ៍នេះ។

លោហធាតុ Spot silver បានងើបឡើងថ្លៃ០,៣% ដល់២៥ដុល្លារ ក្នុងមួយអោន ផ្លាទីនបានងើបឡើង០,៦% ដល់៩៦៧,០៦ដុល្លារក្នុងមួយអោន ហើយ palladium ងើបឡើងថ្លៃ០,៣% ដល់១២៦២,៧២ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here