អត្រាប្រាក់ឈ្នួលជនបរទេសនៅប្រទេសសិង្ហបុរីហក់ឡើងខ្ពស់

ដោយ: គង់ លាងហួរ

អន្តរជាតិ: ថ្លៃចំណាយលើកញ្ចប់ប្រាក់ឈ្នួល សម្រាប់ជនបរទេ​ស(Expat pay packages)នៅប្រទេសសិង្ហបុរី បានកើនឡើង៤% កាលពីឆ្នាំមុន ខណៈថ្លៃចំណាយលើប្រាក់ឈ្នួល សម្រាប់ពលករបរទេសនៅទីក្រុងហុងកុងបានធ្លាក់ចុះ។

នេះបើយោងតាមការសិក្សាថ្មីមួយ ដោយក្រុមហ៊ុនប្រឹក្សាបរទេស ECA International ។កញ្ចប់ប្រាក់បៀវត្សរ៍ និងកញ្ចប់អត្ថប្រយោជន៍សរុប សម្រាប់អ្នកគ្រប់គ្រងជាជនបរទេស(Average expat middle managers) នៅសិង្ហបុរី បានកើនឡើងដល់២៥៨.៧៦២ដុល្លារអាមេរិក ដែលភាគច្រើនបណ្តាលមកពីតម្លៃជួលខ្ពស់ជាងមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការកើនឡើងនេះ បានបង្រួមគម្លាតជាមួយ នឹងគូប្រជែងរបស់ប្រទេសសិង្ហបុរី ពោលគឺទីក្រុងហុងកុង ដែលរកឃើញថា កញ្ចប់ប្រាក់បៀវត្សរ៍ជនបរទេសជាធម្មតា បានធ្លាក់ចុះ២% មកត្រឹម២៧៨.០២០ដុល្លារ។

ទោះបីជាមានការធ្លាក់ចុះ នៅក្នុងលក្ខខណ្ឌជាក់ស្តែងក៏ដោយក្តី ក៏ទីក្រុងហុងកុង បានងើបឡើងរហូត ដល់ទៅ៣ចំណាត់ថ្នាក់ ឆ្ពោះទៅក្លាយជាទីក្រុង ដែលមានតម្លៃថ្លៃបំផុតទី៥ របស់ពិភពលោកក្នុងការបញ្ជូនពលករបរទេស ខណៈសិង្ហបុរី​ឈរ​នៅ​លេខ​រៀង​ទី​១៦៕

LEAVE A REPLY

Please enter your comment!
Please enter your name here