ទំហំពាណិជ្ជកម្មកម្ពុជា អូស្រ្តាលីសម្រេចបានប្រមាណ២៥៨លានដុល្លារ ក្នុងឆមាសទី១

ដោយៈ និស្ស័យ
ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអូស្រ្តាលីសម្រេចបានប្រមាណ២៥៨​លានដុល្លារ បើធៀបនឹងឆ្នាំ២០២២ មានទំហំប្រហាក់ប្រហែលគ្នា។ នេះបើយោងតាម​របាយ​ការណ៍​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។​

របាយការណ៍ដដែលបានឱ្យដឹងថា រយៈពេល៦ខែ ចាប់ពីខែ មករា ដល់ខែមិថុនា ឆ្នាំ២០២៣ ការនាំចេញ​របស់កម្ពុជា ទៅអូស្រ្តា​លី មានតម្លៃជាង១៨០លានដុល្លារ និងការនាំចូលមកវិញ​មានចំនួនជាង៧៧លានដុល្លារ​អាមេរិក។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេងបានលើកឡើងកាលពីខែ ឧសភា ឆ្នាំ ២០២៣ថា អូស្រ្តាលីមានតម្រូវការលើផលិតផល​ច្រើនប្រភេទ រួមមាន វាយណភណ្ឌ ឧបករណ៍អគ្គិសនី គ្រឿងបង្គុំផ្សេងៗ ជាពិសេសផលិតផលកសិកម្មចំនួន៩ប្រភេទ​ ដូចជា ផ្លែប័រ ម្ទេស ល្ងរ ដំឡូងជ្វា មៀន ស្វាយ ស្វាយចន្ទី ស្ករត្នោត និង​ចំណិត​ចេក​ក្រៀម​ ដែលបានសិក្សាដោយកម្មវិធី​ចង្វាក់​តម្លៃ ​កសិកម្ម​កម្ពុជា-អូស្ដ្រាលី​ (CAVAC) ដែលជាឱកាសសម្រាប់ពាណិជ្ជករកម្ពុជានាំចេញទៅអូស្រ្តាលី។​​​ អូស្រ្តាលី ក៏បានចាប់អារម្មណ៍ក្នុងការនាំចេញសម្ភារៈ និងម្ហូបអាហារផ្សេងៗមកកម្ពុជាផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកឧកញ៉ាលឹម ហេងបានរំពឹងថា ការនាំចេញនាំចូលរវាងប្រទេ​សទាំងពីរ នឹងកាន់តែមានភាពល្អប្រសើរឡើង​​។ កម្ពុជា-អូស្រ្តាលី នឹងបង្កើនការធ្វើពាណិជ្ជកម្ម តាមរយៈ​កិច្ចព្រមព្រៀងRCEP ឱ្យកាន់​តែមានប្រសិទ្ធ​ភាព​ បន្ទាប់ពីកិច្ចព្រម​ព្រៀងនេះ បានដាក់ឱ្យអនុវត្តអស់រយៈពេលជាង១ឆ្នាំមកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here