ផ្សារហ៊ុននៅតំបន់អាសុីធ្លាក់ថ្លៃ ខណៈតម្លៃប្រាក់ដុល្លារអាមេរិកងើបឡើង នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីភាគច្រើនបានធ្លាក់ថ្លៃនៅថ្ងៃពុធនេះ នៅមុនការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក ខណៈអ្នកវិនិយោគក៏បានថ្លឹងថ្លែងពីលទ្ធភាពនៃការដាក់ចេញកញ្ចប់ជំរុញសេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកទូលំទូលាយបំផុតរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនស្ថិតនៅទ្រឹង បន្ទាប់ពីភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានបញ្ចប់ការជួញដូរវគ្គមុនជាមួយនឹងការងើបឡើងថ្លៃតិចតួច។

អូស្ត្រាលីគឺជាទីផ្សារធំតែមួយគត់នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលគេសង្កេតឃើញ ភាគហ៊ុនងើបឡើងថ្លៃ ដោយសន្ទស្សន៍ S&P/ASX 200  បានងើបឡើង០,៨១% ។ ចំណែក សន្ទស្សន៍ភាគហ៊ុន Nikkei របស់ជប៉ុនបានធ្លាក់ថ្លៃ០,១២%។

នៅទីក្រុងហុងកុង សន្ទស្សន៍ផ្សារហ៊ុន Hang Seng (.HSI) បានធ្លាក់ថ្លៃ០,៥៤% ខណៈសន្ទស្សន៍ Blue Chip CSI300 របស់ប្រទេសចិនបានធ្លាក់ថ្លៃ០,១៣% នៅក្នុងការជួញដូរដំបូង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមអ្នកសេដ្ឋកិច្ចរបស់ធនាគារ ANZ បានសរសេរនៅក្នុងកំណត់ត្រាមួយកាលពីថ្ងៃពុធថា “ទីផ្សារភាគហ៊ុនសកលបានជួញដូរជាវិជ្ជមាន មុនការប្រកាសសេចក្តីសម្រេចចិត្តរបស់ធនាគារកណ្តាលអាមេរិក (Fed)”។

ប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃ០,០២% ធៀបនឹងប្រាក់យ៉េនរហូតដល់១៤០,៩៣យ៉េនក្នុងមួយដុល្លារ។ ចំណែក តម្លៃប្រាក់អឺរ៉ូបានស្ថិតនៅទ្រឹងត្រឹម១,១០៤៨ដុល្លារ ក្នុងមួយអឺរ៉ូ៕

LEAVE A REPLY

Please enter your comment!
Please enter your name here