តម្លៃហាងឆេងមាសនៅតំបន់អាសុីបន្តស្ថិតក្នុងភាពមិនច្បាស់លាស់នៅព្រឹកថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបានស្ថិតក្នុងទិសដៅមិនច្បាស់លាស់ក្នុងការជួញដូរនៅតំបន់ នៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមពាណិជ្ជករកំពុងរង់ចាំអ៊ុតមើលផ្លូវនៃការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក(Fed)។

មាស Spot gold បានរក្សាតម្លៃរបស់ខ្លួននៅត្រឹម១៩៦៤,១៤ដុល្លារ ក្នុងមួយអោនគិតត្រឹមម៉ោង 0110 GMT ខណៈដែលតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានងើបឡើង០,១% ដល់១៩៦៥,៩០ដុល្លារក្នុងមួយអោន។

ទីផ្សារកំពុងផ្តោតជាសំខាន់លើកិច្ចប្រជុំធនាគារកណ្តាលជាបន្តបន្ទាប់នៅសប្តាហ៍នេះ ដោយចាប់ផ្តើមពីការសម្រេចចិត្តគោលនយោបាយរបស់ធនាគារ Fed នៅថ្ងៃពុធ បន្ទាប់មកដោយធនាគារកណ្តាលអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ និងធនាគារកណ្តាលជប៉ុននៅមួយថ្ងៃក្រោយមកទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមពាណិជ្ជកររំពឹងទុកថា ធនាគារ Fed របស់សហរដ្ឋអាមេរិកនឹងរក្សាអត្រាការប្រាក់ក្នុងចន្លោះ៥,២៥%ទៅ៥,៥% រហូតដល់ខែមីនា ឆ្នាំ២០២៤។ នេះបើយោងតាមឧបករណ៍ CME FedWatch ។

តម្លៃប្រាក់ដុល្លារ និងទិន្នផលរតនាគាររបស់សហរដ្ឋអាមេរិកបានស្ថិតនៅជិតកម្រិតខ្ពស់រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃអង្គារ ដែលធ្វើឱ្យដុំមាសមានតម្លៃថ្លៃជាងមុនសម្រាប់អ្នកទិញដែលកាន់រូបិយប័ណ្ណផ្សេងៗទៀត។

លោហធាតុ Spot silver បានធ្លាក់ថ្លៃ០,៣% ដល់២៤,៦១ដុល្លារក្នុងមួយអោន ផ្លាទីនបានងើបឡើងថ្លៃ០,១% ដល់៩៦៦,១៨ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium ងើបឡើង០,៣% ដល់១២៨៧,៨៦ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here