តម្លៃអង្ករនឹងហក់ឡើងខ្ពស់ ស្របពេលប្រទេសឥណ្ឌាហាមឃាត់ការនាំចេញអង្កររបស់ខ្លួនក្នុងបរិមាណដ៏ច្រើន

ដោយ: គង់ លាងហួរ

ក្រុងឡុងដ៍: យោងតាមសារពត៌មាន Bloomberg បានឱ្យដឹងថា តម្លៃអង្ករនឹងហក់ឡើងខ្ពស់ បន្ទាប់ពីប្រទេសឥណ្ឌា បានហាមឃាត់ការនាំចេញអង្ករក្នុងទំហំដ៏ច្រើន ដែលកត្តានេះនឹងបន្ថែមនូវភាពតាន តឹងទៅលើទីផ្សារម្ហូបអាហារពិភពលោក។

លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ ដែលជាក្រុមហ៊ុនដឹកជញ្ជូន គ្រាប់ធញ្ញជាតិដ៏ធំបំផុតមួយរបស់ពិភពលោក បានមានប្រសាសន៍ថា “ក្នុងរយៈពេលខ្លី តម្លៃពិតជានឹងកើនឡើង ប៉ុន្តែវាគ្រាន់តែជាការលើកឡើងនូវសំណួរមួយថា តើវានឹងកើនឡើងដល់កម្រិតណាតែប៉ុណ្ណោះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អង្ករមានសារៈសំខាន់ សម្រាប់របបអាហាររបស់មនុស្សរាប់ពាន់លាននាក់នៅអាស៊ី និងអាហ្រ្វិក ហើយការកើនឡើងនៃតម្លៃអង្ករ នឹងបន្ថែមសម្ពាធអតិផរណា និងបង្កើនវិក័យប័ត្រនាំចូល សម្រាប់អ្នកទិញ។

ការកើនឡើងនៃថ្លៃអង្ករ បូករួមនឹងការកើនឡើងនៃថ្លៃស្រូវសា លី ពោត និងទំនិញកសិកម្មផ្សេងទៀត ដែលគេបានសង្កេតឃើញរហូតមកដល់ពេលនេះ អាចនឹងជំរុញការស្ទុះងើបឡើងវិញ នៃតម្លៃស្បៀងអាហារពិភពលោក បន្ទាប់ពីធ្លាក់ចុះអស់រយៈពេលជាយូរ ។

សន្ទស្សន៍តម្លៃស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ (UN) បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងខែមិថុនាបើគិតចាប់តាំងពីខែមេសា ឆ្នាំ២០២១។

ចំណាត់ការចុងក្រោយនេះរបស់ប្រទេសឥណ្ឌា បូករួមទាំងការទប់ស្កាត់ពីមុនទៅលើអង្ករដែលខូច បានជះផលប៉ះពាល់រហូតដល់៣០% ទៅ៤០% នៃការនាំចេញសរុបរបស់ប្រទេសឥណ្ឌា ទោះបីជាក្រុមហ៊ុន Nomura Holdings Inc បានព្រមានថា ការរឹតបន្តឹងអាចត្រូវបានពង្រីកបន្ថែមទៀត ក្នុងករណីមានភ្លៀងធ្លាក់មិនស្មើគ្នា និងការកើនឡើងនៃអតិផរណានៅក្នុងស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here