ក្រុមហ៊ុនTesla គ្រោងចរចាជាមួយឥណ្ឌាសាងសង់រោងចក្រផលិតរថយន្តថ្មីតម្លៃត្រឹម២៤.០០០ដុល្លារ

ដោយៈ តែម សុខុម

ញូដេលី: ប្រភពច្បាស់ការណ៍ បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា តំណាងក្រុមហ៊ុន Tesla គ្រោងជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌា ក្នុងខែនេះ ដើម្បីពិភាក្សាផែនការសាងសង់រោងចក្រផលិតរថយន្តស៊េរីថ្មីថ្មីទាំងស្រុង (All-New) ដែលមានតម្លៃត្រឹមតែ២៤.០០០ដុល្លារក្នុងមួយគ្រឿង។

ប្រភពដដែលបន្តថា ក្រុមហ៊ុន Tesla បានបង្ហាញចំណាប់អារម្មណ៍ សាងសង់រោងចក្រនៅប្រទេសឥណ្ឌា ដែលនឹងផលិតរថយន្តអគ្គិសនីតម្លៃទាប សម្រាប់ទីផ្សារក្នុងស្រុក និងសម្រាប់ការនាំចេញ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៤ ខែកក្កដា។

ជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនេះ នឹងក្លាយជាការពិភាក្សាកម្រិតខ្ពស់បំផុត រវាងក្រុមហ៊ុន Tesla និងរដ្ឋាភិបាលឥណ្ឌា ចាប់តាំងពីខែមិថុនា ជាពេលដែលលោកElon Musk បានជួបសម្ដែងការគួរសម ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ហើយនិយាយថា លោកមានបំណងធ្វើការវិនិយោគយ៉ាងធំ នៅក្នុងប្រទេសនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រថយន្តអគ្គិសនីស៊េរីថ្មី ថ្មីទាំងស្រុងរបស់ Tesla នេះគឺថោកជាង២៥% បើធៀបនឹងម៉ូឌែលថោកបំផុតរបស់ខ្លួន នាពេលបច្ចុប្បន្នគឺម៉ូឌែល Model 3 ដែលលក់ក្នុងតម្លៃត្រឹមតែ ជាង៣២.២០០ដុល្លារនៅក្នុងប្រទេសចិន។

តម្លៃ២៤.០០០ដុល្លារ សម្រាប់រថយន្តស៊េរីថ្មី ថ្មីទាំងស្រុងរបស់ Tesla នេះត្រូវបានកាសែតឥណ្ឌា The Times of India ចុះផ្សាយកាលពីដើមខែនេះ។

ទោះជាយ៉ាងណា ភ្លាមៗក្រុមហ៊ុនTesla មិនបានឆ្លើយតបសំណើសុំការឆ្លើយបំភ្លឺនោះទេជុំវិញរឿងនេះ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here