អត្រាការិយាល័យទំនេរហក់ឡើងខ្លាំងនៅក្នុងទីក្រុងកំពូលៗរបស់ប្រទេសចិន

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុននានានៅក្នុងបណ្តាទីក្រុង លំដាប់កំពូលរបស់ប្រទេសចិន នឹងមានឱកាសល្អមួយ ក្នុងការកាត់បន្ថយថ្លៃជួលការិយាល័យនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ ដោយសារសេដ្ឋកិច្ចធ្លាក់ចុះ ហើយការផ្គត់ផ្គង់ថ្មីកំពុងកើនឡើង។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងថា ដោយសារ អត្រាការិយាល័យទំនេរកើនឡើងខ្លាំង នៅក្នុងទីក្រុងសៀងហៃ ប៉េកាំង ក្វាងចូវ និង Shenzhen តម្លៃជួលនឹងបន្តធ្លាក់ចុះ ខណៈក្រុមម្ចាស់ផ្ទះ ស្ថិតក្រោមសម្ពាធ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួល។

នៅទីក្រុងសៀងហៃ អត្រាទំនេរនៃការិយាល័យកម្រិតA ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់១៩ ទៅ២១ភាគរយ នៅចុងឆ្នាំនេះ បើធៀបនឹង១៨,៧ភាគរយ នៅក្នុងខែមិថុនា ខណៈដែលតម្លៃជួលជាមធ្យមអាចធ្លាក់ចុះ០,៥ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឥឡូវនេះ អ្នកជួលត្រូវបង់ប្រាក់៩យ័ន (ប្រហែល១,២៦ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េក្នុងមួយថ្ងៃ សម្រាប់ជួលបន្ទប់ការិយា ល័យកម្រិត A ពោលគឺធ្លាក់ចុះ២,២ភាគរយ ធៀបនឹងឆ្នាំមុន ហើយបានធ្លាក់ចុះ១,១នៅត្រីមាសទី១ ឆ្នាំ២០២៣នេះ។

លោក Sam Xie ប្រធានផ្នែកស្រាវជ្រាវប្រចាំនៅក្រុមហ៊ុន CBRE China បានមានប្រសាសន៍ថា “សេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន មិនបានដំណើរការដូចតាមការរំពឹងទុក បន្ទាប់ពីការបើកដំណើរការប្រទេសឡើងវិញនោះទេ”។

លោកបន្តថា “អគារការិយាល័យ ដែលទើបសាងសង់ថ្មីដើម្បីវាយលុកទីផ្សារ ក្នុងប៉ុន្មានខែខាងមុខនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកជួលសាជីវកម្ម ព្រោះពួកគេនឹងមានប្រៀប ក្នុងការចរចាជាមួយម្ចាស់ផ្ទះទៅលើតម្លៃជួល”។

នៅទីក្រុងប៉េកាំង អត្រាទំនេរសម្រាប់ការិយាល័យកម្រិតA មានកម្រិត១៩,៦ភាគរយក្នុងខែមិថុនា ហើយការផ្គត់ផ្គង់ថ្មីៗដែលមានទំហំ៦១០.០០០ម៉ែត្រការ៉េ នឹងវាយលុកក្នុងទីផ្សារបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here