ហាងឆេងមាសនៅតំបន់អាសុីងើបឡើងថ្លៃនៅថ្ងៃចន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបានងើបឡើងក្នុងការជួញដូរនៅតំបន់អាស៊ីនៅព្រឹកថ្ងៃចន្ទនេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលទ្ធផលនៃកិច្ចប្រជុំដ៏សំខាន់មួយរបស់ធនាគារកណ្តាលអាមេរិក(Fed)។

មាស Spot Gold បានងើបឡើងថ្លៃ០,០៥១% ទៅដល់១៩៦១,២៧ដុល្លារក្នុងមួយអោនត្រឹមម៉ោង 0049 GMT។ មាសដុំ(Bullion) បានងើបឡើងថ្លៃជិត០,៣ភាគរយកាលពីសប្តាហ៍មុន។

ចំណែកឯតម្លៃអនាគតមាសរបស់សហរដ្ឋអាមេរិក US gold futures បានធ្លាក់ចុះ០,២ភាគរយមកនៅ ត្រឹម១៩៦៣,៦០ដុល្លារអាមេរិកក្នុងមួយអោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកមានស្ថិរភាព ដោយបន្តស្ថិតជិតដល់ចំណុចកំពូលក្នុងរយៈពេល១សប្តាហ៍របស់ខ្លួនកាលពីថ្ងៃទី២០ ខែកក្កដា ដោយកំណត់ការងើបឡើងថ្លៃនៃហាងឆេងមាស ដោយសារកាលណាដែល ប្រាក់ដុល្លារកាន់តែរឹងមាំធ្វើឱ្យមាសមានតម្លៃថ្លៃសម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងទៀត។

ធនាគារ Federal Reserve និងធនាគារ European Central Bank នឹងដំឡើងការប្រាក់បន្ថែមចំនួន២៥ពិន្ទុមូលដ្ឋាន ដូច្នេះគ្រប់ចក្ខុនឹងផ្តោតទៅលើអ្វីដែលប្រធានធនាគារ Fed គឺលោក Jerome Powell និងប្រធានធនាគារ ECB លោក Christine Lagarde និយាយបញ្ជាក់អំពីផ្លូវអត្រាការប្រាក់នាពេលអនាគត។

ទោះជាយ៉ាងណាក្តី ធនាគារកណ្តាលជប៉ុន(BOJ) ត្រូវបានគេរំពឹងថា នឹងរក្សាគោលនយោបាយគ្រប់គ្រងរូបិយវត្ថុឱ្យនៅដដែល ពោលគឺមិនផ្លាស់ប្តូរនោះទេ នេះបើយោងតាមក្រុមអ្នកសេដ្ឋកិច្ចដែលស្ទង់មតិដោយសារពត៌មាន Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here