សាស្ត្រាចារ្យចិន: អត្រាគ្មានការងារធ្វើរបស់យុវជនចិន អាចកើនឡើងខ្ពស់រហូតជិត៥០ភាគរយ

តែម សុខុម

ប៉េកាំង: ការអះអាងជាសាធារណៈដ៏គួរឱ្យភ្ញាក់ផ្អើលដោយសាស្ត្រាចារ្យជនជាតិចិន មួយរូបថាអត្រាគ្មានការងារធ្វើក្នុងចំណោមយុវជននៅប្រទេសចិន អាចឈានរហូតដល់ជិត៥០%ក្នុងខែមីនា បានធ្វើឱ្យផ្ទុះការជជែកដេញដោលជាថ្មីអំពីស្ថិតិផ្លូវការ និងផ្តោតយកចិត្តទុកដាក់លើទីផ្សារការងារដែលកំពុងដាំក្បាលចុះ។

ការិយាល័យជាតិស្ថិតិនិយាយថា អត្រាគ្មានការងារធ្វើប្រចាំខែខាងលើនេះសម្រាប់យុវជនដែលមានវ័យចន្លោះពី១៦ឆ្នាំទៅ២៤ឆ្នាំ មាន១៩,៧% ដែលតិចជាងពាក់កណ្តាលបើធៀបនឹងអ្វីដែលលោកស្រី ចាង តានតាន (Zhang Dandan) ជាសាស្រ្តាចារ្យនៅសកលវិទ្យាល័យប៉េកាំង (Peking University) បានធ្វើការប៉ាន់ប្រមាណ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២០ កក្កដា។

លោកស្រីសាស្ត្រាចារ្យបានសរសេរអត្ថបទអនឡាញមួយចុះផ្សាយក្នុងទស្សនាវដ្ដីហិរញ្ញវត្ថុដ៏ល្បីល្បាញឈ្មោះ ខាយស៊ីន (Caixin) ថា ប្រសិនបើរាប់បញ្ចូលទាំងយុវជនដែលមិនមែនជានិស្សិតចំនួន១៦លាននាក់រស់នៅក្នុងបន្ទុករបស់ឪពុកម្ដាយផងនោះ អត្រានេះអាចកើនឡើងរហូតដល់៤៦,៥%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី ចាង តានតាន គឺជាសាស្ត្រាចារ្យរងផ្នែកសេដ្ឋកិច្ចនៅសាលាជាតិអភិវឌ្ឍន៍នៃសកលវិទ្យាល័យខាងលើនេះ។ អត្ថបទរបស់លោកស្រីដែលបានចុះផ្សាយដំបូងកាលពីថ្ងៃច័ន្ទ ទី១៧ ខែកក្កដា ត្រូវបានលុបចេញវិញចាប់តាំងពីពេលនោះ។

អត្រាគ្មានការងារធ្វើផ្លូវការក្នុងចំណោមយុវជនចិន ដែលរាប់បញ្ចូលទាំងអ្នកដែលកំពុងស្វែងរកការងារធ្វើផងបានកើនឡើងរហូតដល់២១,៣%មិនធ្លាប់មានក្នុងខែមិថុនា បន្ទាប់ពីសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះបានធ្លាក់ចុះក្នុងត្រីមាសទី២ ឆ្នាំនេះ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here