សេដ្ឋកិច្ចចិនកំពុងដើរដល់ចំណុចរបត់ ជាមួយបញ្ហានិងវិបត្តិធំៗជាច្រើននៅក្នុងត្រីមាសទី២

ដោយ: គង់ លាងហួរ

ប៉េកាំង: សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ បាន​កើនឡើង​ក្នុង​ល្បឿន​យឺតបំផុតក្នុង​ត្រីមាស​ទី២ ដោយ​សន្ទុះ​ទាំងមូល​ បាន​ធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស​ ដោយសារ​ការធ្លាក់ចុះ ​នៃតម្រូវការ​ក្នុង និង​ក្រៅប្រទេស​។

ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនបានងើបឡើងត្រឹមតែ០,៨%ប៉ុណ្ណោះ នៅក្នុងត្រីមាសទី២ បើធៀបនឹងត្រីមាសទី១ និងខុសពីការរំពឹងទុករបស់ក្រុមអ្នកវិភាគ នៅក្នុងការស្ទង់មតិរបស់សារពត៌មានReuters ដែលបានព្យាករណ៍ថា សេដ្ឋកិច្ចចិននឹងមានកំណើនក្នុងរង្វង់០,៥ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប៉ុន្តែបើផ្អែកលើទិន្នន័យ ពីមួយឆ្នាំទៅមួយឆ្នាំGDP របស់ប្រទេ​សចិនបានកើនឡើង៦,៣ភាគរយ នៅក្នុងត្រីមាសទីពីរ ដោយបង្កើនល្បឿនពី៤,៥ភាគរយ ក្នុងរយៈពេល៣ខែដំបូង ប៉ុន្តែអត្រានេះគឺទាបជាងការព្យាករណ៍ សម្រាប់កំណើនក្នុងរង្វង់៧,៣ភាគរយ។

យោងតាមទិន្នន័យថ្មីៗនេះ បានបង្ហាញពីការធ្លាក់ចុះយ៉ាងឆាប់រហ័ស ក្រោយការងើបឡើងវិញនៃជំងឺកូវីដ-១៩ របស់ប្រទេសចិន ដោយសារការនាំចេញ បានដាំក្បាលចុះខ្លាំងបំផុត ក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា។

ការធ្លាក់ចុះនេះ បណ្តាលមកពីការថយចុះ នៃតម្រូវការទាំងក្នុងប្រទេស និងក្រៅប្រទេស និងការដាំក្បាលចុះដ៏យូរ នៃទីផ្សារអចលនទ្រព្យ ដែលបង្កើនការរំពឹងទុកថា អ្នកបង្កើតគោលនយោបាយនឹងត្រូវចាត់វិធានការបន្ថែមទៀត ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here