ហាងឆេងមាសងើបឡើងថ្លៃថ្ងៃព្រហស្បតិ៍នេះ ជុំវិញក្តីសង្ឃឹមនៃការផ្អាក ការដំឡើងអត្រាការ ប្រាក់របស់ធនាគារ Fed

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបានងើបឡើងនៅថ្ងៃព្រហស្បតិ៍នេះ ដោយខិតជិតដល់ចំណុចកំពូលរយៈពេល៨សប្តាហ៍ស្របពេលមានការភ្នាល់ដែលថា ធនាគារកណ្តាលអាមេរិកអាចនឹងផ្អាកវដ្តនៃការដំឡើងអត្រាការប្រាក់របស់ខ្លួនក្នុងពេលឆាប់ៗនេះ។

តម្លៃមាស Spot Gold បានងើបឡើង០,១% ដល់១៩៧៨,៥៩ដុល្លារក្នុងមួយអោនត្រឹមម៉ោង 0053 GMT។ ចំណែក តម្លៃមាសសហរដ្ឋអាមេរិក U.S. gold futures បានផ្លាស់ប្តូរតិចតួចនៅត្រឹម១៩៨១,៣០ដុល្លារក្នុងមួយអោន។

ទន្ទឹមគ្នានេះ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះជិតដល់កម្រិតទាបជាងមួយឆ្នាំ ដែលធ្វើឲ្យមាសមានតម្លៃថោកជាងមុនសម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងៗទៀត។

ធនាគារកណ្តាលអាមេរិក=(Fed) ត្រូវបានគេរំពឹងថា នឹងដំឡើងអត្រាការប្រាក់ចំនួន២៥ពិន្ទុមូលដ្ឋាន (bps) នៅក្នុងកិច្ចប្រជុំនៅសប្តាហ៍ក្រោយ ដោយរក្សាអត្រាការប្រាក់ឱ្យស្ថិតក្នុងជួរ៥,២៥% ទៅ៥,៥% រហូតដល់មានការកាត់បន្ថយការប្រាក់នៅឆ្នាំ២០២៤ខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើសពីនេះ ធនាគារកណ្តាលអឺរ៉ុប (ECB) ក៏ត្រូវបានគេរំពឹងថា នឹងដំឡើងអត្រាការប្រាក់ចំនួន២៥ពិន្ទុមូលដ្ឋាន (bps) នៅសប្តាហ៍ក្រោយផងដែរ។

តម្លៃ Spot silver ស្ថិតនៅទ្រឹងជុំវិញ២៥,១៦ដុល្លារក្នុងមួយអោន ផ្លាទីនធ្លាក់ថ្លៃ០,១% មកនៅត្រឹម៩៧២,៤៨ដុល្លារក្នុងមួយអោន ខណៈ palladium ធ្លាក់ថ្លៃ០,៣%មកត្រឹម១៣០៣,៣៩ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here