ផ្សារហ៊ុននៅតំបន់អាសុីត្រៀមហក់ឡើងថ្លៃនៅថ្ងៃសុក្រនេះ ស្របពេលប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃ

ដោយ: គង់ លាងហួរ
តូក្យូ: ផ្សារហ៊ុននៅតំបន់អាស៊ីបានហក់ឡើងថ្លៃ នៅថ្ងៃសុក្រនេះ ដែលជាវគ្គជួញដូរ ប្រចាំសប្តាហ៍ដ៏ល្អបំផុត ខណៈការថយចុះនៃអត្រាអតិផរណារបស់សហរដ្ឋអាមេរិកបានជំរុញឱ្យមានការរំពឹងទុកថា ធនាគារ Federal Reserve អាចផ្អាកការដំឡើងអត្រាការប្រាក់បន្ទាប់ពីខែកក្កដានេះ។

ប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃដល់កម្រិតទាបក្នុងរយៈពេល១៥ខែថ្មី ធៀបនឹងរូបិយប័ណ្ណដៃគូរសំខាន់ៗ។ចំណែក ទិន្នផលរតនាគាររបស់សហរដ្ឋអាមេរិកក៏បានធ្លាក់ចុះជិតកម្រិតទាបជាច្រើនសប្តាហ៍ផងដែរ។

ចំណែកតម្លៃមាសកំពុងត្រៀមហក់ឡើងថ្លៃយ៉ាងគំហុកប្រចាំសប្តាហ៍នេះ ដែលមិនធ្លាប់មានក្នុងរយៈពេល៣ខែកន្លងមក ប៉ុន្តែប្រេងឆៅបានហក់ឡើងថ្លៃខ្ពស់បំផុតក្នុងរយៈពេលជិត៣ខែ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយបំផុតរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានហក់ឡើង០,៧ភាគរយ នៅថ្ងៃសុក្រនេះ និងឆ្ពោះនៅលើផ្លូវសម្រាប់ការហក់ឡើងថ្លៃ៥,៤ភាគរយប្រចាំសប្តាហ៍នេះ។

ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានហក់ឡើង០,៥២ភាគរយ ហើយផ្សារហ៊ុនបន្ទះសៀគ្វីពណ៌ខៀវរបស់ចិនដីគោកបានហក់ឡើងថ្លៃ០,១២ភាគរយ។ តម្លៃផ្សារហ៊ុន Kospi របស់កូរ៉េខាងត្បូងបានហក់ឡើង១ភាគរយ។

ទន្ទឹមគ្នានេះដែរ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់រូបិយប័ណ្ណអាមេរិកធៀបនឹងដៃគូរសំខាន់ៗចំនួន៦ បានធ្លាក់ថ្លៃចុះប្រហែល០,១ភាគរយ មកនៅត្រឹម ៩៩,៦៣៧ពិន្ទុ ជាលើកដំបូងគិតចាប់តាំងពីខែមេសាឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here