ដំណឹងល្អ! ពលរដ្ឋធម្មតាដែលមានចំណូលផ្ទាល់ខ្លួន ក៏អាចធ្វើប័ណ្ណ ប.ស.ស. បានដែរ

ដោយ:ហ្វី អូណា

ភ្នំពេញ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថា ប្រជាពលរដ្ឋ ដែលអាជីវករ អ្នករត់ម៉ូតូឌុប រត់កង់បី និងបងប្អូនអ្នករកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទ អាចធ្វើការស្នើសុំធ្វើប័ណ្ណ ប.ស.ស.បានដែរ តាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ដើម្បីទទួលប័ណ្ណសមាជិក ប.ស.ស. ត្រូវអនុវត្តតាមលក្ខខណ្ឌដូចជា៖
-ត្រូវមានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនិងប្រាក់ឈ្នួល
-ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក
-ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
-សាមីខ្លួនត្រូវអញ្ជើញមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សូមបញ្ជាក់ថា ការស្នើសុំធ្វើប័ណ្ណ ប.ស.ស. តាមរយៈរបបភាគទានដោយស្ម័គ្រចិត្តនេះ ប្រជាពលរដ្ឋ អាជីវករ អ្នករត់ម៉ូតូឌុប រត់កង់បី និងបងប្អូនអ្នករកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទ តម្រូវបង់ប្រាក់ចំនួន ១៥ ៦០០រៀល ក្នុង១ខែ។ សេវាដែលលោក/អ្នក នឹងទទួលបានតាមរយៈប័ណ្ណ ប.ស.ស.នេះ គឺសេវាព្យាបាល និងថែទាំ រួមទាំងប្រាក់បំណាច់មាតុភាព។
សម្រាប់ព័ត៌មានបន្ថែម លោក/អ្នកអាចទៅកាន់ទីស្នាក់ការ ប.ស.ស. ដែលនៅជិតទូទាំងប្រទេស ឬទំនាក់ទំនងទៅកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គម

LEAVE A REPLY

Please enter your comment!
Please enter your name here