ផ្សារហ៊ុននៅតំបន់អាស៊ីហក់ឡើងថ្លៃ ខណៈប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃ នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីហក់ឡើងថ្លៃ ខណៈប្រាក់ដុល្លារធ្លាក់ថ្លៃ នៅថ្ងៃពុធនេះ មុនពេលចេញផ្សាយទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ដែលនឹងជួយវាស់វែងថា តើធនាគារកណ្តាលអាមេរិកស្ថិតនៅចុងបញ្ចប់នៃគោលនយោបាយដំឡើងអត្រាការប្រាក់របស់ខ្លួនឬយ៉ាងណា?។

ប្រាក់យ៉េនបានហក់ឡើងថ្លៃធៀបនឹងរូបិយប័ណ្ណសំខាន់ៗភាគច្រើន ហើយនៅពេលចុងក្រោយប្រាក់យ៉េនបានជួញដូរក្នុងតម្លៃ១៣៩,៤៣យ៉េន ក្នុងមួយដុល្លារ ពោលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយខែកន្លងមក។

សន្ទស្សន៍ ភាគហ៊ុន អាស៊ីប៉ាស៊ីហ្វិក ដ៏ទូលំទូលាយ របស់ក្រុមហ៊ុន MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានហក់ឡើង០,៦១ភាគរយ ខណៈ សន្ទស្សន៍ផ្សារហ៊ុន S&P/ASX 200 របស់ អូស្ត្រាលី បាន ហក់ឡើង០,៥៤ភាគរយ។  ផ្សារហ៊ុន Nikkei របស់ជប៉ុនធ្លាក់ថ្លៃ១ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមក្រុមអ្នកសេដ្ឋកិច្ច ដែលត្រូវបានស្ទង់មតិដោយកាសែត Reuters រំពឹងថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នឹងកើនឡើង៣,១ភាគរយនៅក្នុងខែមិថុនា បន្ទាប់ពីកើនឡើង៤ភាគរយនៅខែឧសភា ហើយនេះជាតួលេខទាបបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២១។

ទីផ្សារមើលឃើញនូវឱកាសរហូតដល់ទៅ៩២% នៃការដំឡើងអត្រាការប្រាក់របស់ធនាគាថ Fed ចំនួន២៥ចំណុចមូលដ្ឋាននៅឯកិច្ចប្រជុំគោលនយោបាយរបស់ខ្លួននៅថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកក្កដាខាងមុខ។

ផ្សារហ៊ុនរបស់ប្រទេសចិនបានធ្លាក់ថ្លៃ០,១៤ភាគរយ ខណៈដែលសន្ទស្សន៍ Hang Seng របស់ហុងកុងបានហក់ឡើងថ្លៃ០,៥ភាគរយនៅក្នុងការជួញដូរដំបូង។  កាល ពី ថ្ងៃ ចន្ទកន្លងទៅ ប្រទេស ចិន បាន ពង្រីក គោល នយោបាយ មួយ ចំនួន ដើម្បី ពង្រឹង វិស័យ អចលន ទ្រព្យ រហូត ដល់ ឆ្នាំ ២០២៤។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់រូបិយប័ណ្ណអាមេរិកធៀបនឹងដៃគូរចំនួនប្រាំមួយបានធ្លាក់ថ្លៃ០,១៩៧ភាគរយមកនៅត្រឹម១០១,៣៧ពិន្ទុ។ ចំណែកប្រាក់អឺរ៉ូបានហក់ឡើងថ្លៃ០,១៦ភាគរយរហូតដល់១,១០២ដុល្លារក្នុងមួយអឺរ៉ូ៕

LEAVE A REPLY

Please enter your comment!
Please enter your name here