តម្លៃហាងឆេងមាសបានហក់ឡើងថ្លៃនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបានហក់ឡើងថ្លៃនៅថ្ងៃពុធនេះ បន្ទាប់ពីប្រាក់ដុល្លារធ្លាក់ថ្លៃ ខណៈវិនិយោគិនបានរង់ចាំយ៉ាងប្រុងប្រយ័ត្ននូវទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិកដែលអាចផ្តល់នូវសញ្ញាបន្ថែមទៀតលើផ្លូវគោលនយោបាយដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។

តម្លៃមាស Spot Gold បានកើនឡើង០,២% ដល់១៩៣៥,៣៩ដុល្លារ ក្នុងមួយអោនគិតត្រឹមម៉ោង 0053 GMT។ ចំណែក មាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានហក់ឡើងថ្លៃ០,២% ដល់១៩៤០,៤០ដុល្លារក្នុងមួយអោន។

សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃ០,២% ដល់កម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី១១ ខែឧសភា។ ចំណែកទិន្នផលរតនាគារសហរដ្ឋអាមេរិករយៈពេល១០ឆ្នាំក៏បានដាំក្បាលចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិតមួយសប្តាហ៍ផងដែរ។ឥឡូវនេះ វិនិយោគិនកំពុងរង់ចាំទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក សម្រាប់ខែមិថុនា ដោយអ្នកសេដ្ឋកិច្ច ដែលត្រូវបានស្ទង់មតិដោយកាសែត Reuters បានរំពឹងថា សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់នឹងកើនឡើង៣,១% បន្ទាប់ពីកើនឡើង៤% ក្នុងខែឧសភា។

ទីផ្សារមើលឃើញនូវឱកាស៩២% នៃការដំឡើងអត្រាការប្រាក់របស់ធនាគាថ Fed ចំនួន២៥ចំណុចមូលដ្ឋាននៅឯកិច្ចប្រជុំគោលនយោបាយរបស់ខ្លួននៅថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកក្កដាខាងមុខ។ជាក់ស្តែង មាសត្រូវបានប្រើប្រាស់ជាការវិនិយោគប្រកបដោយសុវត្ថិភាពក្នុងអំឡុងពេលកើតមានភាពមិនប្រាកដប្រជាផ្នែកនយោបាយ និងហិរញ្ញវត្ថុ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here