អាជ្ញាធរស្រុកកងមាស អនុញ្ញាតឲ្យម្ចាស់សំណង់សាងសង់លើដីចំណីព្រែកដោយសារប្រយោជន៍សាធារណៈជាធំ

ដោយៈ ហ្វីអូណា

        កំពង់ចាមៈ អភិបាលរងស្រុកកងមាស ខេត្តកំពង់ចាម លោក អឿន សុធាលី បានអះអាងថា អាជ្ញាធរស្រុក បានអនុញ្ញាតឲ្យម្ចាស់សំណង់សាងសង់លើដីចំណីព្រែក ដោយសារតែមើលឃើញថា វាជាប្រយោជន៍សាធារណៈ ពិសេសប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន។

លោក អឿន សុធាលី បានបញ្ជាក់ដូច្នេះនាថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ ដើម្បីបញ្ចប់ការភាន់ច្រឡំ របស់មហាជនទាក់ទិនទៅនឹងសំណង់មួយកន្លែង សង់ប៉ះពាល់ដីចំណីព្រែក ស្ថិតនៅក្នុងភូមិអន្លង់គគីរ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានឲ្យដឹងទៀតថា ម្ចាស់សំណង់មានឈ្មោះ សេង គឹមសា ភេទស្រី អាយុ៧២ឆ្នាំ មានលំនៅដ្ឋាន បែរមុខមកផ្លូវ ជាប់ព្រែក ក្នុងភូមិអន្លង់គគី ឃុំស្ដៅ ស្រុកកងមាស។ ប៉ុន្តែជារៀងរាល់ឆ្នាំពេលមានទឹកជំនន់ ដីមាត់ព្រែកតែងតែបាក់ស្រុតចុះ ស្ទើរតែដាច់ផ្លូវមុខផ្ទះរបស់គាត់ ។ប្រការដែលបាក់ស្រុតផ្លូវ ចូលព្រែកនោះហើយ ទើបម្ចាស់សំណង់រូបនោះបាន ស្នើសុំទៅអាជ្ញាធរស្រុកកងមាស ដើម្បីបានសាងសង់ ទុក្ខសម្រាប់ បម្រើជាប្រយោជន៍រួម ពោលគឺសម្រាប់ ជ្រក សម្រាក នៃប្រជាពលរដ្ឋទូទៅ និងម្យ៉ាងទៀត ក្នុងបំណងទប់ដីមាត់ព្រែក កុំឲ្យបាក់ស្រុតដាច់ផ្លូវបន្តទៀត។

លោកអភិបាលរងស្រុក បានបញ្ជាក់ទៀតថា ផ្លូវមួយខ្សែនេះក្រៅពីការធ្វើដំណើរ ឆ្លងកាត់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺបានផ្សារភ្ជាប់ជាមួយ ឃុំព្រែកកុយ ឃុំរាយប៉ាយ ឬក៏អាចធ្វើដំណើរពីឃុំច្បារអំពៅ ក្នុងស្រុកបាធាយ មកតាមផ្លូវនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here