ស្ពានមាស The Golden Bridge ជាប់ចំណាត់ថ្នាក់លេខ៦ក្នុងចំណោមស្ពានល្បីៗបំផុតចំនួន១០ នៅលើពិភពលោក

ដោយ: គង់ លាងហួរ

អន្តរជាតិ: ស្ពានមាស The Golden Bridge ស្ថិតនៅកណ្តាលទីក្រុង Da Nang ប្រទេសវៀតណាម ត្រូវបានដាក់ចំណាត់ថ្នាក់ទី៦ ក្នុងចំណោមស្ពានល្បីៗ ចំនួន១០នៅជុំវិញពិភពលោក ដោយទស្សនាវដ្តី LuxeBook ប្រចាំខែរបស់ឥណ្ឌា។

នៅពេលថ្មីៗនេះ ទស្សនាវដ្ដីឥណ្ឌា LuxeBook បានបង្ហាញអំពីបញ្ជីស្ពាន ដែលមានភាពលេចធ្លោជាងគេបំផុតចំនួន១០ នៅទូទាំងពិភពលោក ដើម្បីផ្ដល់យោបល់សម្រាប់ អ្នកចង់ធ្វើដំណើរកំសាន្តនៅក្នុងរដូវក្តៅនេះ។

លើសពីភាពជាសំណង់ស្ថាបត្យកម្ម ស្ពានThe Golden Bridge បានប្រែក្លាយខ្លួនជា និមិត្តសញ្ញាថ្មីនៃទេសចរណ៍របស់ទីក្រុង Da Nang ចាប់តាំងពីការបើកដំណើរការ ក្នុងខែមិថុនា ឆ្នាំ២០១៨មក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្ពានល្បីៗផ្សេងទៀត ដែលជាប់ក្នុងបញ្ជីរួមមានដូចជា ស្ពាន Golden Gate Bridge (សហរដ្ឋអាមេរិក) ស្ពាន Pont Alexandre III (បារាំង) ស្ពាន The Twist (ន័រវែស) ស្ពាន Rialto Bridge (អ៊ីតាលី) ស្ពាន Khaju Bridge (អ៊ីរ៉ាង់) ស្ពាន Charles Bridge (សាធារណរដ្ឋឆែក) ស្ពាន Helix Bridge (សិង្ហបុរី) ស្ពាន Tower Bridge (ចក្រភពអង់គ្លេស) និងស្ពាន Harbor Bridge (អូស្រ្តាលី)។

ស្ពានមាសនៅទីក្រុង Da Nang ស្ថិតនៅកម្ពស់១.៤១៤ម៉ែត្រ ពីលើនីវ៉ូទឹក សមុទ្រ និងមានប្រវែងជិត១៥០ម៉ែត្រ។ ចំណែក ផ្ទៃស្ពានមានទទឹង១២,៨ម៉ែត្រ។ ស្ពាននេះត្រូវបានរចនាឡើងដ៏ប្លែក ដោយសាជីវកម្ម SUN GROUP។

ស្ពានមាសដ៏អស្ចារ្យ និងគួរអោយចាប់អារម្មណ៍នេះ ប្រៀបដូចជាខ្សែសូត្រព័ណ៌លឿង ដែលទ្រដោយដៃយក្សដ៏លេចធ្លោ លើផ្ទៃព្រៃបៃតងនៃតំបន់ភ្នំព្រះអម្ចាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here