ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសមានស្ថិរភាពនៅថ្ងៃអង្គារនេះ ខណៈដែលអ្នកវិនិយោគបានរក្សាជំហរប្រុងប្រយ័ត្ន មុនពេលចេញផ្សាយទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ដែលអាចជះឥទ្ធិពលទៅលើគន្លងគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។
មាស Spot Gold បានជួញដូរនៅតម្លៃ១៩២៥,៨៩ដុល្លារ ក្នុងមួយអោនគិតត្រឹមម៉ោង 0047 GMT ។ចំណែក តម្លៃមាស របស់ សហរដ្ឋ អាមេរិក U.S. gold futures នៅទ្រឹងត្រឹម១៩៣១,៣០ដុល្លារក្នុងមួយអោន។
មន្ត្រីធនាគារកណ្តាលអាមេរិកជាច្រើនបានអះអាងកាលពីថ្ងៃចន្ទថា Fed ទំនងជានឹងត្រូវដំឡើងអត្រាការប្រាក់បន្ថែមទៀត ដើម្បីកាត់បន្ថយអតិផរណាដែលនៅតែមានកម្រិតខ្ពស់ពេក ប៉ុន្តែការបញ្ចប់វដ្តនៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុបច្ចុប្បន្នកំពុងខិតជិតមកដល់ហើយ។
វិនិយោគិនកំពុងមើលឃើញឱកាស៩៤% ដែលធនាគារកណ្តាលអាមេរិកនឹងដំឡើងអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំខែកក្កដារបស់ខ្លួន។ ចំណែក ការកាត់បន្ថយអត្រាការប្រាក់អាចត្រូវបានគេមើលឃើញយ៉ាងល្អនៅឆ្នាំ២០២៤។
ការផ្តោតអារម្មណ៍ក្នុងសប្តាហ៍នេះនឹងងាកទៅលើទិន្នន័យ CPI របស់សហរដ្ឋអាមេរិក (សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់) ដែលនឹងត្រូវចេញផ្សាយនៅថ្ងៃពុធ ដោយ CPI ស្នូលនៅក្នុងខែមិថុនារំពឹងថា នឹងកើនឡើង០,៣%៕