អ្នកជំនាញប្រាប់ពីវិធី៣យ៉ាងដើម្បីការពារខ្លួនពីការធ្លាក់ខ្លួន ក្នុង “វិបតិ្ត”អត់ប្រាក់សងធនាគារ

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកង៉ែត ជូបានប្រាប់ពីវិធី៣យ៉ាង ទៅដល់អ្នកខ្វះលទ្ធភាពសងប្រាក់ ទៅធនាគារ ដើម្បីការពារខ្លួនពីការធ្លាក់ ក្នុងវិបតិ្តកាន់តែជ្រៅនៅពេលអត់ប្រាក់សងធនាគារ។

វីធីសាស្រ្តទាំងនេះ ត្រូវបានលើកយកមកចែករំលែកក្រោយលោកទទួលបានសំណួរជាច្រើន ពីអ្នកខ្វះលទ្ធភាពសងបំណុលធនា​គារ ហើយពួកគេកំពុងតែមានអារម្មណ៍ភ័យខ្លាច ខ្វល់ខ្វាយ និងគិតច្រើនជាដើម។

លោកង៉ែត ជូ បានគូសបញ្ជាក់ថា ដើម្បីការពារកុំឱ្យធ្លាក់ក្នុងវិបត្តិកាន់តែជ្រៅ អ្នកដែលខ្វះលទ្ធភាពសងបំណុលធនាគារ អាចប្រើប្រាស់វិធីសាស្រ្តទាំង៣យ៉ាងដូចជា ទី១ ពិគ្រោះយោបល់ជាមួយបុគ្គ​លិកធនាគារ ដើម្បីស្វែងរកដំណោះស្រាយ ប្រកបដោយភាពស្មោះត្រង់។ ទី២ បើខាងធនាគារដាក់សំពាធខ្លាំង គួរយល់ព្រមអោយធនាគារជួយលក់ទ្រព្យធានា ដើម្បីទូទាត់បំណុល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ង៉ែត ជូបានបន្តថា ក្នុងកាលៈទេសៈនេះ ការលក់អចលនទ្រព្យ មិនមែនជាការងាយនោះទេ សូម្បីតែធនាគារក៏មិនងាយរកអ្នកទិញបានដែរ។ ដូច្នេះខាងធនាគារក៏ទាល់តំរិះដែរ។ ទី៣ ចៀសវាងដាច់ខាត ចំពោះការទៅខ្ចីបុលឈ្មួញចងការឯកជន ដើម្បីយកប្រាក់មកសងធនាគារ។

ករណីនេះលោកយល់ថា ខ្ចីបុលពីឈ្មួញ ការប្រាក់ខ្ពស់ និង​អាចប្រឈមនឹងបណ្តឹងព្រហ្មទណ្ឌ ដែលអាចឈានដល់ការឃុំខ្លួននៅពេលគ្មានប្រាក់សង។ កន្លងមកមិនមានធនាគារណាមួយ ប្តឹងឃុំខ្លួនអតិថិជន ព្រោះគ្មានប្រាក់សងនោះទេ ប៉ុន្តែមានច្រើនករណីសំរាប់អ្នកខ្ចីចងការប្រាក់ពីឈ្មួញឯកជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here