ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីហក់ឡើងថ្លៃនៅព្រឹកថ្ងៃចន្ទនេះ

ដោយ: គង់ លាងហួរ
ស៊ីដនី: ផ្សារហ៊ុននៅតំបន់អាស៊ីហក់ឡើងថ្លៃ ដោយប្រយ័ត្នប្រយែងនៅថ្ងៃច័ន្ទនេះ ខណៈដែលអ្នកវិនិយោគបានសម្លឹងឆ្ពោះទៅមុខលើតួលេខគន្លឹះស្តីពីអតិផរណារបស់សហរដ្ឋអាមេរិក និងការចាប់ផ្តើមនៃរដូវកាលប្រាក់ចំណូលសាជីវកម្មមួយផ្សេងទៀត។

ទីផ្សារមូលបត្របំណុលនៅតែមានភាពរង្គោះរង្គើ បន្ទាប់ពីការសម្រុកលក់ចេញដ៏សាហាវនាពេលថ្មីៗនេះ បានជំរុញឱ្យទិន្នផលកើនឡើងដល់កម្រិតខ្ពស់រយៈពេលជាច្រើនឆ្នាំនៅទូទាំងពិភពលោក ដែលធ្វើឲ្យភាគហ៊ុន (Equities) មានភាពទាក់ទាញតិចជាងបើប្រៀបធៀបគ្នា។

ខណៈសន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយបំផុតរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានហក់ឡើងថ្លៃ០,១ភាគរយនៅក្នុងការជួញដូរដំបូង។ផ្សារហ៊ុន Nikkei របស់ ប្រទេសជប៉ុន បាន ហក់ឡើង ថ្លៃ០,៣ភាគរយ ខណៈ ផ្សារហ៊ុនកូរ៉េ ខាង ត្បូង បាន ហក់ឡើង០,១ភាគរយ។
តម្លៃផ្សារហ៊ុន S&P 500 futures និងផ្សារហ៊ុន Nasdaq futures ទាំងពីរត្រូវបានផ្លាស់ប្តូរតិចតួច ដោយបានធ្លាក់ថ្លៃតិចតួចកាលពីសប្តាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រាក់ដុល្លារអាមេរិកបានស្ថិតនៅត្រឹម១៤២,៣០យ៉េន ក្នុងមួយដុល្លារ បន្ទាប់ពីបានធ្លាក់ថ្លៃ១,៣ភាគរយកាលពីថ្ងៃសុក្រ ខណៈដែលប្រាក់អឺរ៉ូបានរក្សាតម្លៃនៅត្រឹម១៥៥,៩៦យ៉េន ក្នុងមួយអឺរ៉ូ។

តម្លៃប្រេងបានធ្លាក់ថ្លៃក្នុង ការធ្វើពាណិជ្ជកម្មដំបូងបន្ទាប់ពីបានហក់ឡើងដល់កម្រិតខ្ពស់រយៈពេល៩សប្តាហ៍កាលពីសប្តាហ៍មុន ខណៈដែលប្រទេសនាំចេញប្រេងកំពូល អារ៉ាប៊ីសាអូឌីតនិងរុស្ស៊ី បានប្រកាសពីការកាត់បន្ថយទិន្នផលផលិតកម្មរបស់ខ្លួនកាលពីពេលថ្មីៗនេះ។

តម្លៃប្រេងប្រភេទ Brent បានធ្លាក់ចុះ៣៥សេន មកនៅត្រឹម៧៨,១២ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅអាមេរិកបានធ្លាក់ចុះ៤០សេន មកនៅត្រឹម៧៣,៤៦ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here