ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបានហក់ឡើងថ្លៃនៅតំបន់អាស៊ីក្នុងថ្ងៃចន្ទនេះ បន្ទាប់ពីទិន្នន័យការងាររបស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនបានធ្វើឱ្យមានការសង្ស័យលើភាពរឹងមាំនៃទីផ្សារការងារ ដែលជំរុញឱ្យវិនិយោគិនមានការសង្ស័យបន្ថែមទៀតចំពោះគន្លងនៃការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed)។
តម្លៃមាស Spot Gold បានកើនឡើង០,១% ដល់១៩២៥,៤៩ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង 0104 GMT ខណៈដែលតម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១% មកនៅត្រឹម១៩៣១ដុល្លារ ក្នុងមួយអោន។
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បានមានប្រសាសន៍ថា កិច្ចប្រជុំរបស់លោកស្រីជាមួយមន្ត្រីជាន់ខ្ពស់ចិនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះគឺដោយផ្ទាល់ និងមានផលិតភាព ដែលជួយធ្វើឱ្យទំនាក់ទំនងរបស់មហាអំណាចទាំង២មានស្ថិរភាព ស្របពេលដែលដំណើទស្សនកិច្ចនៅទីក្រុងប៉េកាំងរយៈពេល៤ថ្ងៃរបស់លោកស្រីបានបញ្ចប់។
យោងតាមរបាយការណ៍ការងារ ដែលត្រូវបានឃ្លាំមើលយ៉ាងដិតដល់របស់ក្រសួងការងារ បានបង្ហាញថា សេដ្ឋកិច្ចអាមេរិកបានបន្ថែមការងារតិចបំផុត នៅក្នុងខែមិថុនា ដែលបង្ហាញថា ការចំណាយលើការខ្ចីប្រាក់កាន់តែខ្ពស់កំពុងចាប់ផ្តើមបង្អាក់ចំណង់អាជីវកម្ម។
នៅក្នុងទីផ្សារលោហធាតុដ៏មានតម្លៃផ្សេងទៀត តម្លៃ spot silver បានកើនឡើង០,១% ដល់២៣,០៩ដុល្លារក្នុងមួយអោន តម្លៃផ្លាទីនបានហក់ឡើង០,៤% ដល់៩១១,៤០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium កើនឡើង០,២% ដល់១២៤៦,៨៦ដុល្លារក្នុងមួយអោន៕