NBCផ្សព្វផ្សាយរបាយការណ៍ស្ថានភាពស្ថេរភាពហិរញ្ញវត្ថុ

ដោយៈ និស្ស័យ

        ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC)នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២២ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងវិស័យសាធារណៈ និងឯកជន រួមមាន អាជ្ញាធរក្នុងវិស័យហិរញ្ញវត្ថុ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ វិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យ សរុបប្រមាណ២៥០នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលាផ្សព្វផ្សាយនេះ មានគោលបំណងបង្ហាញពីការវិភាគហានិភ័យសក្តានុពល ដែលអាចប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុ ព្រមទាំងលើកកម្ពស់ ការយល់ដឹងរបស់ភាគីពាក់ព័ន្ធ និងសាធារណជនឱ្យកាន់តែទូលំទូលាយអំពីវឌ្ឍនភាព និងការអនុវត្តគោលនយោ​បាយក្នុងវិស័យហិរញ្ញវត្ថុ និងទស្សនវិស័យចំពោះស្ថានភាពស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here