ផ្សារហ៊ុននៅតំបន់អាស៊ីធ្លាក់ថ្លៃ ខណៈប្រាក់ដុល្លារហក់ឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃ នៅថ្ងៃសុក្រនេះ ខណៈប្រាក់ដុល្លារហក់ឡើងថ្លៃ ដោយសារភាពធន់នៃទិន្នន័យការងាររបស់សហរដ្ឋអាមេរិកបានជំរុញឱ្យអ្នកវិនិយោមត្រៀមខ្លួនចំពោះការដំឡើងអត្រាការប្រាក់បន្ថែមរបស់ធនាគារកណ្តាលអាមេរិក។

សន្ទស្សន៍ផ្សារហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃ០,៨ភាគរយដល់កម្រិតទាបរយៈពេលមួយខែ ខណៈផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៦ភាគរយ។

រយៈពេលពេញមួយយប់ តួលេខមួយផ្នែកដ៏រឹងមាំគួរឱ្យភ្ញាក់ផ្អើលនៅលើទីផ្សារការងាររបស់សហរដ្ឋអាមេរិកបានធ្វើឱ្យការលក់ភាគហ៊ុនចេញនៅក្នុងទីផ្សារមូលបត្របំណុលប្រែទៅជាភាពហួសហេតុ ហើយបានជំរុញឱ្យសន្ទស្សន៍ភាគហ៊ុន S&P 500 ធ្លាក់ថ្លៃ០,៨ភាគរយ។

ទិន្នផលរតនាគាររយៈពេល២ឆ្នាំបានប៉ោងឡើងលើសពី៥ភាគរយ ខណៈទិន្នផលរតនាគាររយៈពេល១០ឆ្នាំបានកើនឡើងជាង១៧ចំណុចមូលដ្ឋានរហូតដល់៤,០៥ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នផលសញ្ញាប័ណ្ណរយៈពេល២ឆ្នាំរបស់ប្រទេសអាល្លឺម៉ង់បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១៥ឆ្នាំ។ ឥឡូវនេះ នៅប្រទេសអង់គ្លេស ក្រុមពាណិជ្ជករកំពុងត្រៀមខ្លួនសម្រាប់វិបត្តិសេដ្ឋកិច្ច និងសម្រាប់ការកើនឡើងនៃអត្រាការប្រាក់ឆ្ពោះទៅដល់៧ភាគរយ។

ចំណែក ទិន្នផលមូលបត្របំណុលរបស់រដ្ឋាភិបាលអូស្ត្រាលីរយៈពេល៣ឆ្នាំ និង១០ឆ្នាំ បានហក់ឡើង ជាច្រើនចំណុចមូលដ្ឋាន កាលពីថ្ងៃព្រហស្បតិ៍ និងកើនឡើងរាប់សិបបន្ថែមទៀតនៅព្រឹកថ្ងៃសុក្រនេះរហូតដល់កម្រិតខ្ពស់បំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here