តម្លៃហាងឆេងមាសកំពុងប្រឈមមុខនឹងការធ្លាក់ថ្លៃប្រចាំសប្តាហ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបានស្ថិតនៅលើផ្លូវសម្រាប់ការធ្លាក់ថ្លៃប្រចាំសប្តាហ៍ទី៤ ជាប់ៗគ្នា ខណៈដែលវិនិយោគិនភ្នាល់ថា ធនាគារ Federal Reserve នឹងរក្សាអត្រាការប្រាក់ឱ្យកាន់តែខ្ពស់ក្នុងរយៈពេលយូរ។

តម្លៃមាស Spot Gold បានរក្សាស្ថិរភាពនៅត្រឹម១៩១១,៨៥ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0023 GMT ប៉ុន្តែបានធ្លាក់ចុះ០,៤%សម្រាប់សប្តាហ៍នេះ។ ចំណែក តម្លៃមាសអាមេរិក U.S. gold futures បានកើនឡើង០,១% ដល់១៩១៧,៧០ដុល្លារ។

ប្រាក់បៀវត្សរ៍ឯកជនរបស់សហរដ្ឋអាមេរិកបានកើនឡើងច្រើនជាងការរំពឹងទុកនៅក្នុងខែមិថុនា ដែលបង្ហាញពីភាពរឹងមាំនៅក្នុងទីផ្សារការងារ បើទោះបីជាមានការកើនឡើងហានិភ័យនៃវិបត្តិសេដ្ឋកិច្ចយ៉ាងណាក្តី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឥឡូវនេះ ក្រុមវិនិយោគិនមើលឃើញនូវឱកាសរហូតដល់ទៅ៩២% នៃការដំឡើងអត្រាការប្រាក់ចំនួន២៥ចំណុចមូលដ្ឋាននៅក្នុងខែកក្កដានេះ បន្ទាប់ពីធនាគារកណ្តាលអាមេរិកបានផ្អាកកាលពីខែមុន។នេះបើយោងតាមឧបករណ៍ Fedwatch របស់ CME ។

តម្លៃ Spot silver បានធ្លាក់ចុះ០,២% ដល់២២,៦៩៩ដុល្លារ ក្នុងមួយអោន តម្លៃផ្លាទីនមានការផ្លាស់ប្តូរតិចតួចមកនៅត្រឹម៩០១,១៨ដុល្លារ ក្នុងមួយអោន។ ចំណែក តម្លៃ Palladium បានធ្លាក់ចុះ០,២% ដល់១២៣៨,៨៧ដុល្លារ ប៉ុន្តែបានឆ្ពោះទៅរកការកើនឡើងថ្លៃ១%ប្រចាំសប្តាហ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here