ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងសហការី បានអញ្ជើញចូលរួមពិធី “ប្រកាសដាក់ឱ្យអនុវត្តន៍ នីតិវិធីចំណាយថវិកាចរន្ត ដែលមិនមានធានាចំណាយដោយឡែកតាម FMIS ទាំងស្រុង ពង្រីកការប្រើប្រាស់ FMIS ទៅការដ្ឋានថ្មី ពង្រីកការដាក់ឱ្យប្រើប្រាស់ FMIS Portal ជំនាន់ទី១។
ពិធីនេះបានប្រារពធ្វើ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅសេសសល់ និងសន្ធានកម្មទិន្នន័យរវាងFMIS ជាមួយប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ របស់ក្រសួងមុខងារសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕