លោកយិន លាងគង់សហស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea.asia, Cambodiafinancialtimes.com ព្រមទាំងថ្នាក់ដឹកនាំបុគ្គលិកទាំងអស់ សូមក្រាបប្រណិបតន៍សម្តែងនូវសេចក្តីអបអរអំណរសាទរប្រណិប័តន៍ជូន សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងជាមហារដ្ឋបុរសជាតិកម្ពុជានាឱកាសដែល Telegram Channel របស់សម្តេចតេជោបានក្លាយទៅជា Telegram ដែលមានអ្នកភ្ជាប់ច្រើនជាងគេបំផុត នៅក្នុងចំណោមមេដឹកនាំលើពិភពលោក

~ai-8501ab91-42bc-4a12-8400-5d1d7dbe557f_

លោកយិន លាងគង់សហស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea.asia, Cambodiafinancialtimes.com ព្រមទាំងថ្នាក់ដឹកនាំបុគ្គលិកទាំងអស់ សូមក្រាបប្រណិបតន៍សម្តែងនូវសេចក្តីអបអរអំណរសាទរប្រណិប័តន៍ជូន សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងជាមហារដ្ឋបុរសជាតិកម្ពុជានាឱកាសដែល Telegram Channel របស់សម្តេចតេជោបានក្លាយទៅជា Telegram ដែលមានអ្នកភ្ជាប់ច្រើនជាងគេបំផុត នៅក្នុងចំណោមមេដឹកនាំលើពិភពលោក។

នាវិរោកាសដ៏មហាវិសេសឧត្តមនេះ ខ្ញុំបាទ យើងខ្ញុំទាំងអស់គ្នា សូមក្រាបប្រណិប័តន៍ សម្តែងនូវមនោសញ្ចេតនា អបអរសាទរដ៏ក្រៃលែង ដែលឆាណែលតេឡេក្រាមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានចំនួនអ្នកភ្ជាប់ច្រើនជាងគេបំផុត ក្នុងចំណោ​មថ្នាក់ដឹកនាំនានាលើពិភពលោក ហើយបន្តមានកំណើនរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។

ចំពោះការទទួលបានចំនួន អ្នកភ្ជាប់ឆាណែលតេឡេក្រាមដ៏ច្រើនលើសលប់ ក្នុងរយៈពេលខ្លីនេះ ជាសក្ខីភាពសបញ្ជាក់ពីប្រជា​ប្រិយភាព ការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ ការជឿទុកចិត្ត និងការគាំទ្រយ៉ាងខ្លាំងចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទុះនៃការគាំទ្រដ៏ច្រើនលើសលប់បែបនេះ ពិតជាសក្សីកម្មបង្ហាញពីការផ្តល់នូវគុណតម្លៃមហាធំធេង និងមហាកិត្តិយសដ៏ឧត្តុង្គឧត្តមចំពោះវីរភាព និងស្នាដៃដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិត ប៉ិនប្រសប់ និងឈ្លាសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ ក្នុងការផ្សារភ្ជាប់ដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា។

ស្ថិតក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ ខ្ញុំបាទ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការ​ពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី។

ខ្ញុំបាទ យើងខ្ញុំ សូមក្រាបប្រណិប័តន៍ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here