អ្នកវិនិយោគចិន សម្រុកទិញប្រាក់ដុល្លារទុក និងធានារ៉ាប់រងនៅហុងកុង ខណៈប្រាក់យ័នធ្លាក់ថ្លៃ

តែម សុខុម

ហុងកុង: បណ្ដាអ្នកវិនិយោគចិន កំពុងសម្រុកទិញប្រាក់ដុល្លារទុក និងធានារ៉ាប់រងនៅហុងកុង ខណៈទំនុកចិត្តក្នុងស្រុកកំពុងធ្លាក់ចុះ ហើយប្រាក់យ័ន ក៏កំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំង។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា។

រំហូរសាច់ប្រាក់ចេញក្រៅនេះឆ្លុះបញ្ចាំងពីក្តីបារម្ភកាន់តែខ្លាំងឡើង អំពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសចិន នៅពេលការងើបឡើងវិញក្រោយវិបត្តិកូវីដ-១៩ ដែលគេទន្ទឹងរង់ចាំយ៉ាងអន្ទះសាកំពុងជាប់គាំង។

ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសចិន នៅពេលនេះ គឺការចំណាយរបស់អតិថិជនកំពុងធ្លាក់ចុះ ទីផ្សារអចលនទ្រព្យ និងទីផ្សារភាគហ៊ុនស្ថិតក្នុងភាពស្រពិចស្រពិល ហើយសាច់ប្រាក់កំពុងប្រមូលផ្តុំនៅក្នុងប្រាក់សន្សំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឈ្មួញកណ្តាលនិយាយថា បុគ្គលម្នាក់ៗមានទំនួលខុសត្រូវចំពោះការកើនឡើងនូវរំហូរសាច់ប្រាក់ចេញក្រៅនេះ ហើយវាមិនបង្ហាញសញ្ញាចុះថយនោះទេដែលអ្នកវិភាគព្រមានថា ស្ថានភាពបែបនេះអាចដាក់សម្ពាធបន្ថែមទៀតលើប្រាក់យ័ន ខណៈវាធ្លាក់ថ្លៃទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៨ខែរួចទៅហើយ។

ការកាន់កាប់ប្រាក់ដុល្លាររបស់ចិនដីគោក ក្រោមគម្រោងចាប់ផ្តើមមួយដែលអនុញ្ញាតការវិនិយោគលើទ្រព្យសម្បត្តិនៅហុងកុង និងម៉ាកាវ បានកើនឡើងច្រើនជាងទ្វេដងចាប់តាំងពីចុងឆ្នាំមុនរហូតដល់១១០លានដុល្លារអាមេរិក។

ទន្ទឹមនេះបុព្វលាភធានារ៉ាប់រងថ្មីៗដែលប្រមូលបានលើគោលនយោបាយធានារ៉ាប់រងហុងកុង បានកើនឡើង២.៦៨៦%ឈានដល់៩,៦ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here