ការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានធ្លាក់ថ្លៃ នៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានធ្លាក់ថ្លៃ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីធនាគារកណ្តាលអាមេរិកបានបញ្ជាក់ពីជំហរដ៏ស្វិតស្វាញរបស់ខ្លួន និងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិកដែលកំពុងកើនឡើងកំដៅ។

ទិន្នផលរតនាគាររយៈពេល១០ឆ្នាំរបស់សហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិតខ្ពស់ថ្មីក្នុងរយៈពេល៤ខែនៅក្នុងការជួញដូរទីក្រុងតូក្យូ ហើយប្រាក់ដុល្លារអាមេរិក បានបន្តហក់ឡើងថ្លៃធៀបនឹងរូបិយប័ណ្ណដៃគូសំខាន់ៗ។

ផ្សារហ៊ុនNikkeiជាមធ្យមរបស់ប្រទេសជប៉ុន បានធ្លាក់ថ្លៃជាង១ភាគរយ ដោយបន្តដកថយពីកម្រិតខ្ពស់បំផុតក្នុងរយៈពេល៣៣ឆ្នាំកាលពីពេលកន្លងទៅ។

ផ្សារហ៊ុន Hang Seng របស់ហុងកុងបានធ្លាក់ថ្លៃ០,៩ភាគរយ ខណៈដែលផ្សារហ៊ុនបន្ទះសៀគ្វីពណ៌ខៀវ Mainland blue chips បានធ្លាក់ថ្លៃចុះ០,២ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលីធ្លាក់ថ្លៃចុះ១ភាគរយ ហើយផ្សារហ៊ុនរបស់កោះតៃវ៉ាន់បានធ្លាក់ថ្លៃ០,៧ភាគរយ។សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន MSCI បានធ្លាក់ថ្លៃ០,៧ភាគរយនៅថ្ងៃនេះ បន្ទាប់ពីធ្លាក់ថ្លៃ០,៤ភាគរយសម្រាប់សន្ទស្សន៍ពិភពលោកកាលពីថ្ងៃពុធ។

បើធៀបនឹងប្រាក់យ៉េន ការហក់ឡើងនៃប្រាក់ដុល្លារបានធ្លាក់ចុះយ៉ាងគំហុក ដោយពិចារណាលើទំនាក់ទំនងជិតស្និទ្ធប្រពៃណីរបស់គូរូបិយប័ណ្ណទាំង២ ជាមួយនឹងទិន្នផលរយៈពេលវែងរបស់សហរដ្ឋអាមេរិក(long-term U.S. yields)។

ជាក់ស្តែង ប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះ០,២២ភាគរយមកនៅត្រឹម១៤៤,៣៣៥យ៉េនក្នុងមួយដុល្លារនៅក្នុងថ្ងៃព្រហស្បតិ៍នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here