តម្លៃហាងឆេងមាសក្នុងតំបន់អាសុីនៅទ្រឹង នៅថ្ងៃព្រហស្បតិ៍នេះ

default

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសនៅទ្រឹងនៅក្នុងការជួញដូរនៅតំបន់អាស៊ី ក្នុងថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំបណ្តុំនៃទិន្នន័យសេដ្ឋកិច្ចដែលអាចជះឥទ្ធិពលទៅលើគន្លងគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក។

តម្លៃមាស Spot Gold នៅទ្រឹងក្នុងតម្លៃ១៩១៧,០៩ដុល្លារ ក្នុងមួយអោនគិតត្រឹមម៉ោង 0022 GMT។ ចំណែកឯ តម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,២% មកនៅត្រឹម១៩២៣,៦០ដុល្លារក្នុងមួយអោន។

ធនាគារកណ្តាលអាមេរិក (Fed) បានយល់ព្រមរក្សាអត្រាការប្រាក់ឱ្យនៅថេរនៅឯកិច្ចប្រជុំខែកាលពីមិថុនា ជាមធ្យោបាយមួយដើម្បីពន្យារពេលវេលា និងវាយតម្លៃថាតើការដំឡើងអត្រាការប្រាក់បន្ថែមទៀតនឹងមានភាពចាំបាច់ដែរឬទេ។

ប្រធានធនាគារកណ្តាលអាមេរិកប្រចាំទីក្រុងញូវយ៉ក លោក John Williams បានមានប្រសាសន៍កាលពីថ្ងៃពុធកន្លងទៅថា វាគឺជាការផ្លាស់ប្តូរដ៏ត្រឹមត្រូវសម្រាប់ធនាគារកណ្តាលអាមេរិកក្នុងការរក្សាអត្រាការប្រាក់ឱ្យនៅថេរកាលពី៣សប្តាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមអ្នកវិនិយោគភាគច្រើននៅតែរំពឹងថា ធនាគារកណ្តាលអាមេរិកនឹងដំឡើងអត្រាការប្រាក់នៅឯកិច្ចប្រជុំរបស់ខ្លួននៅខែកក្កដានេះ ប៉ុន្តែមាសអាចមានភាពរសើបខ្លាំងចំពោះការកើនឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។

យោងតាមក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានឱ្យដឹងថា ការកាន់កាប់របស់ខ្លួនបានធ្លាក់ចុះ០,៤៤% មកនៅត្រឹម៩១៧,៨៦តោនកាលពីថ្ងៃពុធ ធៀបនឹងការកាន់កាប់ចំនួន៩២១,៩០តោនកាលពីថ្ងៃចន្ទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here