ផ្សារហ៊ុននៅតំបន់អាសុីធ្លាក់ថ្លៃនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ

ស៊ីដនី: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃនៅថ្ងៃពុធនេះ បន្ទាប់ពីការធ្លាក់ចុះនៃសកម្មភាពសេវាកម្មរបស់ប្រទេសចិនបានធ្វើឱ្យខូចអារម្មណ៍ ហើយទីផ្សារបានបង្វែរការផ្តោតអារម្មណ៍ទៅការចេញផ្សាយរបាយការណ៍របស់ធនាគារ Federal Reserve និងរបាយការណ៍ការងារសំខាន់ៗរបស់សហរដ្ឋអាមេរិក។

ស្ថានភាពទីផ្សារបានធ្លាក់ចុះបន្ទាប់ពីថ្ងៃឈប់សម្រាកសាធារណៈបុណ្យឯករាជ្យនៅសង្កាត់ផ្សារហ៊ុន Wall Street កាលពីថ្ងៃអង្គារ។ ផ្សារហ៊ុន S&P 500 futures បានធ្លាក់ថ្លៃ០,១ភាគរយ ហើយ Nasdaq futures បានធ្លាក់ថ្លៃ០,២ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយបំផុតរបស់ក្រុមហ៊ុន MSCI នៅក្រៅប្រទេសជប៉ុនបានធ្លាក់ ថ្លៃ០,៧ភាគរយ។ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនក៏បានធ្លាក់ថ្លៃ០,៤ភាគរយផងដែរ ដែលកត់សម្គាល់ជាការធ្លាក់ថ្លៃក្នុងវគ្គទីពីរជាប់ៗគ្នា បន្ទាប់ពីបានហក់ឡើងថ្លៃដល់កម្រិតខ្ពស់ថ្មីក្នុងរយៈពេល៣ទសវត្សរ៍។

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃ០,២ភាគរយ បន្ទាប់ពីធនាគារកណ្តាលអូស្ត្រាលីរក្សាអត្រាការប្រាក់ថេរកាលពីថ្ងៃអង្គារ ប៉ុន្តែធនាគារនេះបានព្រមានពីការរឹតបន្តឹងបន្ថែមទៀតនៅពេលខាងមុខ។

នៅក្នុងប្រទេសចិន យោងតាមការស្ទង់មតិមួយបានបង្ហាញថា កំណើននៅក្នុងវិស័យសេវាកម្មបានបន្តធ្លាក់ចុះក្នុងខែមិថុនា ដោយបន្ថែមសញ្ញាថា ការងើបឡើងវិញក្រោយជំងឺកូវីដ-១៩របស់ប្រទេសចិនកំពុងបាត់បង់ថាមពល។

ជាក់ស្តែង ផ្សារហ៊ុនបន្ទះសៀគ្វីពណ៌ខៀវរបស់ប្រទេសចិន Chinese blue chips បានធ្លាក់ថ្លៃ០,៥ភាគរយ ហើយសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃ១,៣ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here