តម្លៃមាសរក្សាស្ថិរភាព ស្របពេលមានការប្រុងប្រយ័ត្នមុនកិច្ចប្រជុំរបស់ធនាគារ Fed

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបានរក្សាស្ថិរភាពនៅថ្ងៃពុធនេះ មុនការចេញផ្សាយរបាយការណ៍កិច្ចប្រជុំគោលនយោបាយរូបិយវត្ថុចុងក្រោយបំផុតរបស់ធនាគារកណ្តាលអាមេរិក និងទិន្នន័យសេដ្ឋកិច្ចផ្សេងទៀត ខណៈប្រាក់ដុល្លារកាន់តែហក់ឡើងថ្លៃ។

តម្លៃមាស Spot Gold បានរក្សាស្ថិរភាពនៅត្រឹម១៩២៦,៥២ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0034 GMT ខណៈពេលដែលតម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានកើនឡើង០,៣% ដល់១៩៣៤,៣០ដុល្លារក្នុងមួយអោន។

ចំណែកឯ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានរក្សាភាពរឹងមាំ ដែលធ្វើឱ្យមាសដុំមិនសូវមានភាពទាក់ទាញសម្រាប់អ្នកទិញនៅបរទេស ដែលកាន់រូបិយប័ណ្ណផ្សេងៗទៀត។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuter។

អត្រាការប្រាក់ដ៏ខ្ពស់រារាំងដល់ការវិនិយោគលើមាសដែលមិនផ្តល់ទិន្នផល(non-yielding gold) ដែលត្រូវបានគេមើលឃើញថាជាការវិនិយោគប្រកបដោយសុវត្ថិភាព ចំពេលមានភាពមិនច្បាស់លាស់ខាងផ្នែកសេដ្ឋកិច្ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាក់ស្តែង ធនាគារកណ្តាលសំខាន់ៗនានារបស់ពិភពលោកបានផ្តល់នូវចំនួនដ៏ធំបំផុតនៃការដំឡើងអត្រាការប្រាក់គិតចាប់តាំងពីដើមឆ្នាំរហូតដល់ខែមិថុនា ដែលធ្វើឱ្យទីផ្សារជួបការភ្ញាក់ផ្អើល។

តម្លៃ Spot silver បានកើនឡើង០,២% ដល់២២,៩៨៧ដុល្លារ ក្នុងមួយអោន តម្លៃផ្លាទីនបានកើនឡើង០,៣% ដល់៩១៧,៧១ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានកើនឡើង០,៧% ទៅដល់១២៥១,៩៤ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here