តម្លៃហាងឆេងមាសអន្តរជាតិធ្លាក់ថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបានធ្លាក់ថ្លៃបន្តិចនៅថ្ងៃអង្គារនេះ ខណៈដែលក្រុមពាណិជ្ជករកំពុងរង់ចាំរបាយការណ៍របស់ធនាគារកណ្តាលអាមេរិកនៃកិច្ចប្រជុំសម្រាប់តម្រុយបន្ថែមទៀតលើផ្លូវដំឡើងអត្រាការប្រាក់របស់ខ្លួននៅពេលខាងមុខ។

តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១% ដល់១៩១៩,៩៥ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0107 GMT ខណៈដែលតម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះប្រហាក់ប្រហែលគ្នាដល់១៩២៧,៨០ដុល្លារក្នុងមួយអោន ខណៈសន្ទស្សន៍ប្រាក់ដុល្លារបានរក្សាស្ថិរភាព។

ការផលិតរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះបន្ថែមទៀតនៅក្នុងខែមិថុនា ដោយសន្ទស្សន៍នៃការផលិត PMI របស់ ISM បានធ្លាក់ចុះដល់៤៦,០ពិន្ទុ កាលពីខែមិថុនា ដែលជាតួលេខដ៏ទាបបំផុតចាប់តាំងពីខែឧសភា ឆ្នាំ២០២០ធៀបនឹង៤៦,៩ពិន្ទុនៅក្នុងខែឧសភា។

វិនិយោគិនមើលឃើញឱកាស៨៧% នៃការដំឡើងអត្រាការប្រាក់២៥ចំណុចមូលដ្ឋាននៅក្នុងខែកក្កដា ដែលនាំឱ្យអត្រាការប្រាក់ស្ថិតទៅក្នុងចន្លោះ៥,២៥% ទៅ៥,៥០% នៅមុនពេលមានការកាត់បន្ថយ បន្ទាប់ពីខែមីនាក្នុងឆ្នាំ២០២៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកការទូតហិរញ្ញវត្ថុកំពូលរបស់ប្រទេសជប៉ុនលោក Masato Kanda បានលើកឡើងថា អាជ្ញាធរមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen និងអាជ្ញាធរក្រៅប្រទេសផ្សេងទៀត ជំនួសឱ្យប្រាក់យ៉េន ដែលបានធ្លាក់ថ្លៃដល់កម្រិតទាបក្នុងរយៈពេល៨ខែធៀបនឹងប្រាក់ដុល្លារកាលពីសប្តាហ៍មុន។

តម្លៃ Spot silver បានធ្លាក់ចុះ០,១% ដល់២២,៨៦ដុល្លារ ក្នុងមួយអោន ខណៈ តម្លៃផ្លាទីនបានកើនឡើង០,៦% ដល់៩១១,៥២ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានហក់ឡើង១,៤% ដល់១២៤៥,៩៥ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here