ហាងឆេងមាសអន្តរជាតិធ្លាក់ថ្លៃ ស្របពេលប្រាក់ដុល្លារអាមេរិកហក់ឡើងថ្លៃនៅថ្ងៃចន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបានធ្លាក់ថ្លៃនៅថ្ងៃច័ន្ទនេះ ដោយសារប្រាក់ដុល្លារអាមេរិកហក់ឡើងថ្លៃ ជាមួយនឹងឱកាសនៃការដំឡើងអត្រាការប្រាក់បន្ថែមទៀតដោយធនាគារកណ្តាលអាមេរិក(Fed)។

តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១% មកនៅត្រឹម១៩១៧,១៩ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0053 GMT ខណៈដែលតម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,២% មកនៅត្រឹម១៩២៥,១០ដុល្លារក្នុងមួយអោន។

តម្លៃដុំមាសក្នុងខែមិថុនាបានធ្លាក់ថ្លៃអស់២,២% ហើយក៏បានធ្លាក់ថ្លៃចុះ២,៥% សម្រាប់ត្រីមាសទីពីរផងដែរ ដោយសារការរំពឹងទុកនៃផ្លូវដំឡើងអត្រាការប្រាក់របស់ធនាគារ Fed យូរជាងនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំំណែក សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកមានស្ថិរភាពនៅជិតកម្រិតខ្ពស់រយៈពេលពីរសប្តាហ៍កាលពីថ្ងៃសុក្រ ដែលធ្វើឱ្យមាសមានតម្លៃថ្លៃសម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងៗទៀត។

ការចំណាយរបស់អ្នកប្រើប្រាស់សហរដ្ឋអាមេរិកនៅទ្រឹងក្នុងខែឧសភា ខណៈដែលសន្ទស្សន៍តម្លៃ PCE ស្នូល ដោយមិនរាប់បញ្ចូលអាហារ និងថាមពលបានកើនឡើង៤,៦% លើមូលដ្ឋានប្រចាំឆ្នាំក្នុងខែឧសភា បន្ទាប់ពីកើនឡើង៤,៧% ក្នុងខែមេសា។

ឥឡូវនេះ ក្រុមវិនិយោគិនមើលឃើញឱកាស៨៤% នៃការដំឡើងអត្រាការប្រាក់ចំនួន២៥ចំណុចជាមូលដ្ឋានពីធនាគារកណ្តាលអាមេរិកនៅក្នុងខែកក្កដា។ នេះនេះបើយោងតាមឧបករណ៍ Fedwatch របស់ក្រុមហ៊ុន CME៕

LEAVE A REPLY

Please enter your comment!
Please enter your name here