តើបណ្តាប្រទេសណាខ្លះនៅលើពិភពលោកមានចំនួនមហាសេដ្ឋីច្រើនបំផុតក្នុងឆ្នាំ២០២៧?

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍ចេញផ្សាយថ្មីៗនេះដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យអង់គ្លេសបានបង្ហាញថា ចំនួនប្រជាជនជប៉ុនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភត្រូវបានគេព្យាករថា នឹងធ្លាក់ចុះ១,៨ភាគរយក្នុងរយៈពេល៥ឆ្នាំរហូតដល់ឆ្នាំ២០២៧ខាងមុខ។

ចំនួនកំពូលមហាសេដ្ឋីនៅក្នុងប្រទេសជប៉ុន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី៣របស់ពិភពលោកត្រូវបានប៉ាន់ប្រមាណថា នឹងមានចំនួន២១.៨៥៩នាក់ក្នុងឆ្នាំ២០២៧ ពោលគឺធ្លាក់ចុះពី២២.២៥៩នាក់ក្នុងឆ្នាំ២០២២។

ទន្ទឹមគ្នានេះ មន្ត្រីមួយរូបរបស់ក្រុមហ៊ុន Knight Frank បានវាយតម្លៃថា ការថយចុះនៃចំនួនប្រជាជនរបស់ប្រទេសជប៉ុនគឺជាកត្តាចម្បងមួយសម្រាប់ការព្យាករណ៍ទុកខាងលើនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំនួនប្រជាជនរបស់ប្រទេសជប៉ុនត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះពី១២៥លាននាក់ក្នុងឆ្នាំ២០២២ មកត្រឹម១២២លាននាក់ក្នុងឆ្នាំ២០២៧ ដែលតំណាងឱ្យការថយចុះ២,៣ភាគរយ។នេះបើយោងតាមការឱ្យដឹងពីវិទ្យាស្ថានជាតិនៃប្រជាជន និងស្រាវជ្រាវសន្តិសុខសង្គម។

បើគិតតាមតំបន់វិញ តំបន់អាស៊ីត្រូវបានគេប៉ាន់ប្រមាណថា នឹងកត់ត្រាកំណើនចំនួនប្រជាជនដែលមានទ្រព្យសម្បត្តិច្រើនបំផុតចំនួន៣៩,៨ភាគរយដល់ប្រហែល២១០.០០០នាក់ក្នុងឆ្នាំ២០២៧ ចាប់ពីឆ្នាំ២០២២កន្លងទៅ។

ចំណែក ប្រទេសចិនដីគោក (Chinese mainland) នឹងកត់ត្រាកំណើនចំនួនអ្នកមានទ្រព្យស្តុកស្តម្ភជិត៥០ភាគរយដល់ប្រហែល១៣២.០០០នាក់ ក្នុងឆ្នាំ២០២៧ ធៀបនឹងប្រហែល៨៨.០០០នាក់ក្នុងឆ្នាំ២០២២។

ទន្ទឹមគ្នានេះ សហរដ្ឋ អាមេរិក នឹង បន្ត ទទួលបានកំណើននៃចំនួន មហាសេដ្ឋី ច្រើន ជាង គេ បំផុតក្នុងរង្វង់២៤,៦ភាគរយ ដល់ ប្រហែល២៥៣.០០០នាក់ ក្នុង ឆ្នាំ ២០២៧៕

LEAVE A REPLY

Please enter your comment!
Please enter your name here