ធនាគារជាតិ ពង្រីកប្រព័ន្ធទូទាត់បន្ថែមបាន៥ប្រទេសហើយ និងគ្រោងសហការជាមួយប្រទេសជាច្រើនទៀត

កំពង់ធំ៖ ធនាគារជាតិនៃកម្ពុជា បាន និងកំពុងពង្រីកការអភិវឌ្ឍប្រព័ន្ធទូទាត់ជាមួយប្រទេស វៀតណាម ឡាវ មីយ៉ាន់ម៉ា ចិន និងឥណ្ឌា ដើម្បីជំរុញការប្រើប្រាស់រូបិយវត្ថុក្នុងស្រុកជំនួសឱ្យប្រាក់ដុល្លារអាមេរិក នៅក្នុងពាណិជ្ជកម្ម និងការវិនិយោគរវាងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ប្រាក់រៀល ចំណេះដឹងហិរញ្ញវត្ថុ និងប្រព័ន្ធបាគង” នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅស្រុកសន្ទុក ខេត្តកំពង់ធំ លោកស្រីបណ្ឌិត ជា សិរី ទេសាភិ បាលរង ធនាគារជាតិនៃកម្ពុជា លើកឡើងថា កម្ពុជា បានតភ្ជាប់ជាមួយប្រទេសថៃ និងម៉ាឡេស៊ី ដោយប្រជាជនកម្ពុជា អាចស្គេនទូទាត់នៅប្រទេសថៃ ចេញពីគណនីលុយរៀលរបស់ខ្លួននៅកម្ពុជាបាន ហើយប្រជាជនថៃក៏អាចស្គេនទូទាត់ជាប្រាក់រៀលនៅកម្ពុជាផងដែរ។

ទេសាភិបាលរង បន្តថា យន្តការនេះ តម្រូវឱ្យអ្នកទិញ និងអ្នកលក់ជាប្រជាជនកម្ពុជាមានគណនីជាប្រាក់រៀល ដែលការណ៍នេះជាកត្តាជំរុញការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ថែមពីលើនេះ លោកស្រីបណ្ឌិត ជា សិរី លើកឡើងថា ធនាគារជាតិនៃកម្ពុជា ក៏បាន និងកំពុង សហការជាមួយប្រទេសជាច្រើនទៀត ទាំងក្នុងតំបន់អាស៊ី អាហ្វ្រិក អាមេរិកឡាទីន និងអឺរ៉ុប ដើម្បីបង្កើនវិសាលភាពក្នុងការប្រើប្រាស់ប្រព័ន្ធទូទាត់ដែលមានសុវត្ថិភាព ចំណាយទាប និងទទួលបានប្រាក់ឆាប់រហ័ស សំដៅគាំទ្រ និងជំរុញវិស័យទេសចរណ៍ ការវិនិយោគ ពាណិជ្ជកម្ម និងការផ្ទេរប្រាក់របស់ប្រជាជនខ្មែរ ជាពិសេសពលករដែលកំពុងបម្រើការនៅក្រៅប្រទេស។

ទាក់ទងនឹងការលើកកម្ពស់ប្រាក់រៀលវិញ លោកជំទាវបញ្ជាក់ថា តម្រូវការប្រាក់រៀល បានកើនឡើងជាលំដាប់ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនប្រាក់រៀលក្នុងចរាចរ ជាមួយអត្រាកំណើនមធ្យមប្រចាំឆ្នាំ ១៦,៦% ពីប្រមាណ ៣៥៦ប៊ីលានរៀល នៅឆ្នាំ១៩៩៨ រហូតដល់ ១៤,១ទ្រីលានរៀល នៅឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here