តម្លៃហាងឆេងមាសនៅបន្តធ្លាក់ថ្លៃក្នុងថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបានធ្លាក់ថ្លៃក្នុងការជួញដូរនៅតំបន់អាស៊ីនៅថ្ងៃសុក្រនេះ ខណៈពាណិជ្ជករបានរង់ចាំតួលេខអតិផរណាសំខាន់ៗរបស់សហរដ្ឋអាមេរិក និងការអត្ថាធិប្បាយពីមន្ត្រីធនាគារកណ្តាលអាមេរិកបានបង្កើនការភ្នាល់លើការដំឡើងអត្រាការប្រាក់បន្ថែមទៀត។

មាស Spot Gold នៅទ្រឹងក្នុងតម្លៃ១៩០៨,៣៣ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0122 GMT។ តម្លៃមាស Spot Gold ឈានដល់កម្រិតទាបបំផុតចាប់តាំងពីពាក់កណ្តាលខែមីនាមកត្រឹម១៨៩២,៨២ដុល្លារ កាលពីថ្ងៃព្រហស្បតិ៍។ តម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានធ្លាក់ចុះ០,១% មកនៅត្រឹម១៩១៦,៤០ដុល្លារក្នុងមួយអោន។

ចំណែកឯ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកមានស្ថិរភាពជិតដល់កម្រិតខ្ពស់រយៈពេលពីរសប្តាហ៍នៅក្នុងវគ្គមុន ដែលធ្វើឲ្យមាសមានតម្លៃថ្លៃសម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងទៀត។

ទិន្នន័យរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញពីទីផ្សារការងារដែលមានភាពធន់ ខណៈពេលដែលផលិតផលក្នុងស្រុកសរុបសម្រាប់ត្រីមាសទី១ ត្រូវបានកែសម្រួលឡើងខ្ពស់ ដែលបង្កើតករណីរឹងមាំសម្រាប់ធនាគារ Fed ក្នុងការដំឡើងអត្រាការប្រាក់ដើម្បីកាត់បន្ថយអត្រាអតិផរណា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឥឡូវនេះ វិនិយោគិនមើលឃើញឱកាសរហូតដល់៨៩% នៃការដំឡើងអត្រាការប្រាក់ចំនួន២៥ចំណុចមូលដ្ឋានក្នុងខែកក្កដា។ ប៉ុន្តែអត្រាការប្រាក់ខ្ពស់អាចរារាំងដល់ការវិនិយោគទៅលើមាសដែលមិនផ្តល់ទិន្នផល។

យោងតាមការចុះផ្សាយពីសារពត៌មាន Reuter បានឱ្យដឹងថា ទិន្នផលរតនាគារគោល Benchmark បានកើនឡើងកាលពីថ្ងៃព្រហស្បតិ៍ ខណៈការកើនឡើងនៃទិន្នផលរតនាគារធ្វើឱ្យមាសមិនសូវមានភាពទាក់ទាញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here