តម្រូវការដីឧស្សាហកម្មសម្រាប់ជួលនៅវៀតណាមនៅតែមាន កម្រិតខ្ពស់ ខណៈការផ្គត់ផ្គង់មានកម្រិតទាប

ដោយ: គង់ លាងហួរ

ហាណូយ: យោងតាមការចុះផ្សាយ ដោយសារពត៌មាន Vietnam News បានឱ្យដឹងថា តម្រូវការដីឧស្សាហកម្មសម្រាប់ជួលនៅប្រទេសវៀតណាម នៅតែមានកម្រិតខ្ពស់ ខណៈពេលដែលការផ្គត់ផ្គង់ដីឧស្សាហកម្ម នៅមានកម្រិតទាបនៅឡើយ។

ដោយសារតែកង្វះខាតផ្នែកមូលនិធិដីធ្លី ក្រុមហ៊ុនអចលនទ្រព្យឧស្សាហកម្មមួយចំនួនត្រូវបានគេរំពឹងថា ពួកគេនឹងទទួលបានលទ្ធផលអាជីវកម្មជាវិជ្ជមាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងត្រីមាសទីមួយ ឆ្នាំនេះ ទីផ្សារអចលនទ្រព្យឧស្សាហកម្មបានកត់ត្រាកំណើនដ៏យឺតនៅក្នុងមូលនិធិដីធ្លី ដែលមានសិទ្ធិសម្រាប់ការជួល។ ចំណែកឯ ប្រាក់ចំណេញទទួលបាន មកពីការបន្ថែមដីសម្រាប់ជួលពីតំបន់ឧស្សាហកម្ម ក្នុងខេត្ត Long An ខេត្តBắc Ninh និងខេត្ត Hải Dương។

លោក Phan Văn Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំមួយ កាលពីចុងខែមេសាថា “ទីក្រុងនេះក៏ខ្វះខាតដីឧស្សាហកម្ម សម្រាប់ជួលផងដែរ ដើម្បីទាក់ទាញគម្រោងដែលមានទំហំធំ និងអ្នកវិនិយោគពីក្រុមហ៊ុនថ្មីៗ”។

កង្វះ​មូលនិធិ​ដី​ឧស្សាហកម្ម ​កំពុង​កើត​ឡើង​ក្នុង​ខេត្ត Đồng Nai ដែលធ្វើឱ្យលំហូរ FDI នៅមានកម្រិត ខណៈខេត្តនេះលែងស្ថិតក្នុងតំបន់កំពូលទាំង៥ ដែលទាក់ទាញបានលំហូរ FDI ច្រើនជាងគេក្នុងប្រទេសវៀតណាមទៀតហើយ។ នេះបើយោងតាមរបាយការណ៍ស្តីពីលំហូរវិនិយោគផ្ទាល់ពីបរទេសក្នុងឆ្នាំ២០២២។

ទោះជាយ៉ាងណាក្តី អត្រាដីធ្លីជួលរួចនៅតែមានកម្រិតខ្ពស់ ក្នុងទីផ្សារលំដាប់ទី១ ដូចជា ទីក្រុងហាណូយ ហាយហ្វុង ហាយឌឿង ហឹងយ៉េន និងខេត្តបក់និញនៅភាគខាងជើង ទីក្រុងហូជីមិញ ដុងណាយ ប៊ិញឌឿង និងខេត្តឡុងអាននៅតំបន់ភាគខាងត្បូង។

ប្រទេសវៀតណាម នៅតែត្រូវបានគេរំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ច្រើនបំផុត ពីនិន្នាការនៃការផ្លាស់ប្តូររោងចក្រ ពីប្រទេសចិន ជាពិសេសសម្រាប់ក្រុមហ៊ុនផលិតធំៗ។ ជាក់ស្តែង ក្រុមហ៊ុន LG Group គ្រោងនឹងបណ្តាក់ទុន ចំនួន៤ពាន់លានដុល្លារ ខណៈដែលក្រុមហ៊ុន Search Samsung នឹងបង្កើនទុនវិនិយោគដល់ទៅ២០ពាន់លានដុល្លារក្នុងប្រទេសវៀតណាម។

ទោះជាយ៉ាងណាក្តី លំហូរ FDI ចូលប្រទេសវៀតណាម បានបង្ហាញសញ្ញានៃការធ្លាក់ចុះ ដោយសារតែការព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ច និងការដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ ពីធនាគារកណ្តាលអាមេរិក ដែលបណ្តាលឱ្យការជួលដីឧស្សាហកម្ម នៅប្រទេសវៀតណាម បានកើនឡើងបន្តិចប៉ុណ្ណោះនៅក្នុងឆ្នាំនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here