តម្លៃមាសបន្តធ្លាក់ថ្លៃជិតដល់កម្រិតទាបបំផុតនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបន្តធ្លាក់ថ្លៃជិតកម្រិតទាបបំផុតក្នុងរយៈពេលជិត៤ខែនៅថ្ងៃព្រហស្បតិ៍នេះ ខណៈប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell បានរក្សាទ្វារបើកចំហសម្រាប់ការដំឡើងអត្រាការប្រាក់បន្ថែមទៀតដើម្បីកាត់បន្ថយអត្រាអតិផរណា។

តម្លៃមាស Spot Gold បានកើនឡើង០,២៥% ដល់១៩១២,១៩ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0123 GMT។ ចំណែក តម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១% មកនៅត្រឹម១៩២០,៥០ដុល្លារក្នុងមួយអោន ខណៈសន្ទស្សន៍ប្រាក់ដុល្លារអាមេរិកមានស្ថិរភាព។

ឥឡូវនេះ ក្រុមវិនិយោគិនមើលឃើញឱកាសរហូតដល់៨១% នៃការដំឡើងអត្រាការប្រាក់ចំនួន២៥ពិន្ទុមូលដ្ឋានរបស់ធនាគារកណ្តាលអាមេរិកនៅក្នុងខែកក្កដាខាងមុខនេះ។ នេះបើយោងតាមឧបករណ៍ Fedwatch របស់ CME។

អ្នកចូលរួមទីផ្សារកំពុងរង់ចាំមើលការទាមទារភាពគ្មានការងារធ្វើដំបូងនៅសហរដ្ឋអាមេរិក និង GDP ត្រីមាសទី១ ចុងក្រោយ រួមជាមួយនឹងទិន្នន័យនៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) សម្រាប់ខែឧសភា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែក ការលក់រាយរបស់ប្រទេសជប៉ុនបានហក់ឡើង៥,៧% នៅក្នុងខែឧសភា ពោលគឺខ្ពស់ជាងការព្យាករបន្តិចសម្រាប់ការកើនឡើង៥,៤%។នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន។

តម្លៃ Spot silver បានកើនឡើង០,៦% ដល់២២,៨៦ដុល្លារ ក្នុងមួយអោន ខណៈដែលតម្លៃផ្លាទីនបានកើនឡើង០,៧% ដល់៩១៦,៧៣ដុល្លារក្នុងមួយអោន។ ចំណែក តម្លៃ Palladium បានកើនឡើង១% ដល់១២៦១,៦៦ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here