ដោយ: គង់ លាងហួរ
ស៊ីដនី: សកម្មភាពជួញដូរនៅផ្សារហ៊ុន ក្នុងតំបន់អាស៊ីមានសភាពមិនច្បាស់លាស់នៅថ្ងៃពុធនេះ ខណៈព័ត៌មានសេដ្ឋកិច្ចអាមេរិកមានការកើនឡើងគួរឱ្យភ្ញាក់ផ្អើល ហើយប្រាក់យ៉េនបានធ្លាក់ថ្លៃ ដល់កម្រិតទាបរយៈពេល១៥ឆ្នាំធៀបប្រាក់អឺរ៉ូ។
អត្រាហានិភ័យ បានធ្វើឱ្យទីផ្សារមានការប្រុងប្រយ័ត្ន ហើយសន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក ដ៏ទូលំទូលាយបំផុតរបស់ MSCI នៅខាងក្រៅប្រទេសជប៉ុនគឺស្ទើរតែផ្លាស់ប្តូរ។
ផ្សារហ៊ុនបន្ទះសៀគ្វីពណ៌ខៀវរបស់ចិន Chinese blue chips បានធ្លាក់ចុះ០,២% ។ ផ្សារហ៊ុន Nikkei របស់ជប៉ុនបានដំណើរការល្អជាងគេ ជាមួយនឹងការកើនឡើងថ្លៃ០,៧% ដោយសារប្រាក់យ៉េនដាំក្បាលចុះ។
ផ្សារហ៊ុន Nasdaq futures បានដាំក្បាលចុះ០,៤ភាគរយ ខណៈកាសែត Wall Street Journal របាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណា លើការរឹតបន្តឹងថ្មីលើការនាំចេញបន្ទះឈីបបញ្ញាសិប្បនិម្មិតទៅកាន់ប្រទេសចិន។ ភាគហ៊ុននៅក្នុងក្រុមហ៊ុន Nvidia បានដាំក្បាលចុះ៣ភាគរយបន្ទាប់ពីដំណឹងនេះ។
ផ្សារហ៊ុន S&P 500 futures បានធ្លាក់ចុះ០,២ភាគរយ បន្ទាប់ពីការហក់ឡើងថ្លៃកាលពីថ្ងៃអង្គារ ដោយសារទិន្នន័យរបស់សហរដ្ឋអាមេរិកស្តីពីលំនៅដ្ឋាន ការបញ្ជាទិញទំនិញប្រើប្រាស់បានយូរ និងអារម្មណ៍អ្នកប្រើប្រាស់បានឈានដល់ការរំពឹងទុក។
ក្រុមអ្នកវិភាគនៅធនាគារ Goldman Sachs បានសរសេរថា “ទិន្នន័យនេះ បានបង្ហាញពីល្បឿនដ៏រឹងមាំ នៃការវិនិយោគលំនៅដ្ឋាន ស្តុក និងឧបករណ៍នៅក្នុងត្រីមាសទីពីរ ហើយយើងបានបង្កើនការព្យាករកំណើនផលិតផល ក្នុងស្រុកសរុបរបស់អាមេរិក រហូតដល់២,២ភាគរយនៅត្រីមាសទី២”៕