ផ្សារមូលបត្រកម្ពុជា ចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូវការរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.កនៅថ្ងៃនេះហើយ

ពិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូវការរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផមក)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្តី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣

•មូលធនីយកម្មចំនួន ១០,០០០,០០០ លានដុល្លារអាមេរិក, ធានាភាគលាភ៦.០% ក្នុង១ឆ្នាំ សម្រាប់រយៈពេល២ឆ្នាំដំបូង, ភាគហ៊ុន IP O ចំនួន ១៩,៦០៦,៦០០ ភាគហ៊ុនស្មើនឹង ៥,៨៨%នៃភាគហ៊ុនក្រុមហ៊ុនសរុបហើយតម្លៃ IP Oគឺ ២,០៨០រៀល ឬ ០,៥១ដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

•ចំនួនមូលបត្រកម្មសិទ្ធិដែលត្រូវបានធ្វើបរិវិសកម្មមានចំនួនសរុប ៩.៩៦៦,១២៧ ដោយ
មានវិនិយោគិនចូលរួមសរុបចំនួន ២.២៩៧ នាក់។

•កាលបរិច្ឆេទចុះបញ្ជីលើផ្សារមូលបត្រកម្ពុជារបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម. ក៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣

•បច្ចុប្បន្ន ក្រុមហ៊ុន ម៉េងលី ជេ. គូច អេឌ្យូខេសិន មានសាខាសរុបចំនួន ១៦ ក្នុងរាជធានី ខេត្តក្រុង និងបណ្តាខេត្ត ក្នុងនោះមានសិស្សជាង ២០,០០០នាក់, បុគ្គលិក ២,២៥២នាក់ និង មានអតីតសិស្សជាង ៥០,០០០នាក់ កំពុងសិក្សា និងធ្វើការនៅជុំវិញពិភពលោក។

•ក្រុមហ៊ុនក៏គ្រោងបើកដំណើរការសាខាថ្មី សម្រាប់ ឆ្នាំសិក្សា២០២៣-២០២៤ សាខាជា ច្រើនបន្ថែម ទៀតក្នុងនោះ រួមមាន៖ សាខា សែនសុខ, សាខាច្បារអំពៅ, សាខា កំពង់ចាម និងសាខាបាត់ដំបង។

LEAVE A REPLY

Please enter your comment!
Please enter your name here